សង្គម

សេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់អង្គភាពសារព័ត៌មានមួយចំនួន ស្តីពីវឌ្ឍនភាពនៃគម្រោងកែលម្អផ្លូវជាតិលេខ ៤ក្រុមហ៊ុន ប៉ូលី ចិន្តា

ក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯ.ក. (POLY CHANGDA ENGINEERING CO., LTD.) ជា សាខាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម និងជាក្រុមហ៊ុនម៉ៅការ ដែលទទួលបានសិទ្ធិក្នុងការអនុវត្ត គម្រោងគ្រប់គ្រងសម្បត្តិ ផ្លូវថ្នល់ជំហាន២ ហិរញ្ញប្បទានបន្ថែម សម្រាប់កញ្ចប់ផ្លូវជាតិលេខ ៤ រួមបញ្ចូលការងារស្ពាន និងលូតាមដងផ្លូវជាតិលេខ ៤ (ការងារកែលម្អ ផ្លូវ និងស្ពានតាមបណ្តោយផ្លូវជាតិលេខ ៤) ក្រោមការត្រួតពិនិត្យ និងផ្តល់យោបល់ដោយក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមឥតទានរបស់ធនាគារពិភពលោក។

ក្រុមហ៊ុនយើង ចេញសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈនេះ ក្នុងគោលបំណងកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានភ័ន្តច្រឡំដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយអង្គភាពសារព័ត៌មានមួយចំនួនតូច នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងវឌ្ឍនភាពការងាររបស់ក្រុមហ៊ុននៅលើផ្លូវជាតិលេខ ៤។

សូមផ្តល់ជូននូវសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈដូចខាងក្រោមនេះ៖

១. កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយើងខ្ញុំបានសង្កេតឃើញថាមាន អត្ថបទព័ត៌មានក្លែងក្លាយ និង ខុសការពិតពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង របស់អង្គភាពសារព័ត៌មានមួយចំនួនតូច ក្នុងស្រុកដែលបានចុះផ្សាយនិងកំពុងចែកផ្សាយយ៉ាងសកម្មជាសាធារណៈ តាមគ្រប់មធ្យោបាយ សារព័ត៌មាន និងទូរគមនាគមន៍ដូចជា គេហទំព័រ ទំព័រហ្វេសប៊ុគ តេឡេក្រាម និងយូធូប ជាអាទិ៍ ដែលដាក់ចំណងជើងផ្សេងៗគ្នាថា៖

“គម្រោងថវិកាធនាគារពិភពលោក រាប់លានដុល្លាដែលក្រុមហ៊ុនប៉ូលី ចិន្តា បានសិទ្ធិកសាង ស្ពានទាំងអស់តាមផ្លូវជាតិលេខ៤ ហាក់ដូចលែងមានសកម្មភាព ..?”

“អ្នកដំណើរតាមផ្លូវជាតិលេខ៤ ស្រែកថ្ងូររឿងកកស្ទះចរាចរណ៍ ដោយសារការដ្ឋានសាងសង់ ស្ពានរបស់ក្រុមហ៊ុន ប៉ូលី ចិន្តា

“ការកកស្ទះចំពោះអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ បានស្រែកថ្ងូរដោយសារស្ទះចរាចរណ៍និង ការដ្ឋានសំណង់ស្ពានរបស់ក្រុមហ៊ុនប៉ូលី ចិន្តា សូមក្រសួងសាធារណការ មានចំណាត់ការផង ជាដើមដែលមានខ្លឹមសារមិនពិត ចោទប្រកាន់បំភ្លៃការពិត ញុះញង់ឱ្យមានបាតុភាព និងមានបំណង បង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុនពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការសាងសង់ក្នុងគម្រោងកែលម្អផ្លូវជាតិលេខ ៤។

២.គម្រោងសាងសង់ស្ពាននៅលើផ្លូវជាតិលេខ ៤ ត្រូវបានអនុម័តឱ្យក្រុមហ៊ុនតាមរយៈនីតិវិធីនៃ ការចូលរួមដេញថ្លៃជាលក្ខណៈអន្តរជាតិដែលមានការប្រកួត ប្រជែងខ្ពស់ ដែលត្រូវបានចាប់ផ្តើម តាំងពីខែឧសភា ឆ្នាំ ២០២៣ ដែលមានរយៈពេលនៃការសាងសង់សរុបចំនួន ៩១២ ថ្ងៃ ដែល គ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥។ កន្លងមក ក្រុមហ៊ុនយើងខ្ញុំបានសម្រេចបានលទ្ធ ផលលើសពី ៥០% នៃគម្រោងសរុប ដែលឆ្លើយតបនឹងគម្រោងដែលបានគ្រោងទុក។ ខ្លឹមសារ ព័ត៌មានដែលបានចុះផ្សាយកន្លងមកដែលចោទថា គម្រោងស្ពាននៅផ្លូវជាតិលេខ ៤ បានចាប់ ផ្តើមច្រើនឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែមានការយឺតយ៉ាវខ្លាំងក្នុងការសាងសង់នោះ គឺមិនត្រឹមត្រូវ តាមលទ្ធផលជាក់ស្តែងដូចបានបញ្ជាក់ជូនខាងលើនេះនោះទេ។

៣. គិតមកដល់ត្រឹមខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនយើងខ្ញុំបានបញ្ចប់ធ្វើការសាងសង់ស្ពាន និង លូដោយគ្មានការយឺតយ៉ាវ និងលឿនជាងគម្រោងដែលបានគ្រោងទុក។ ជាក់ស្តែងក្រុមហ៊ុនបាន បញ្ចប់ការសាងសង់ជាស្ថាពរ និងធ្វើការប្រគល់ការគ្រប់គ្រងស្ពានចំនួន ៦ និងលូទៅឱ្យក្រសួងជា អ្នកគ្រប់គ្រងរួចរាល់ហើយផងដែរ។ គួរកត់សម្គាល់ដែរថា ស្ពាន និងលូដែលបានបញ្ចប់ការសាងសង់ និងប្រគល់ជូនក្រសួងនេះ គឺស្ថិតនៅតំបន់ទឹកជន់លិចខ្លាំង ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ ឆ្អឹងជារៀងរាល់ឆ្នាំក្នុងរដូវវស្សា។ ការសាងសង់ស្ពាន និងលូទាំងអស់នេះ គឺបានសម្រេច ផែនការគម្រោងដែលបានអនុម័តដោយក្រសួង និងធនាគារពិភពលោក ដើម្បីធ្វើយ៉ាងណា សម្រួលដល់ការឆ្លងកាត់ និងសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល រស់នៅតាមដងផ្លូវ និងការធ្វើដំណើរឆ្លងកាត់ស្ពានខាងលើនេះ។ ការផ្សព្វផ្សាយរបស់សារ ព័ត៌មានដែលចោទថា គ្មានសកម្មភាព គឺជាព័ត៌មានបំភ័ន្តសុទ្ធសាធ។

៤. ខណៈកំពុងបន្តសាសង់ស្ពាន និងលូតាមផ្លូវជាតិលេខ ៤ ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់សាង សង់ផ្លូវវាងនៅចំណុចសាងសង់ស្ពាននីមួយៗផងដែរ។ ផ្លូវវាងបណ្តោះអាសន្នទាំងនេះ បានរង ការខូចខាតដោយសារភ្លៀងខ្លាំង និងរថយន្តដឹកទំនិញធន់ធ្ងន់ជាច្រើន ក៏ប៉ុន្តែក្រុមហ៊ុនបានចាត់ វិធានការជួសជុលជាប្រចាំ ដោយប្រើប្រាស់កំទេចថ្មកិនសម្រាប់ក្រាលជំនួសដីគ្រួសក្រហមវិញ ដើម្បីធានាសុវត្ថិភាពនៅពេលធ្វើដំណើរ។ កំទេចថ្មកិន ធន់នឹងអាកាសធាតុ អាចរក្សាលំនឹងនៃ ការបើកបរ និងមិនធ្វើឱ្យរអិលនៅពេលបើកបរឆ្លងកាត់នៅរដូវវស្សា។ ទោះបីជាត្រូវចំណាយ ថវិការក្រហ៊ុនផ្ទាល់ក៏ដោយ ក៏ក្រុមហ៊ុនយើងខ្ញុំ បានចេញចំណាយលើតម្លៃបន្ថែមទាំងនេះ ដោយ មិនបានទាមទារថវិកាបន្ថែម ពីក្រសួង និងធនាគារពិភពលោកឡើយ។ ក្រុមហ៊ុនយើងខ្ញុំសូមស្នើ សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូន ក្នុងករណីមានផលរំខានណាមួយអំពីករណី នេះ។