មហាជន,ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤មិនឃើញមានសកម្មភាពក្នុងការធ្វើស្ពានឡើង វិញដោយក្រុមហ៊ុនប៉ូលីចិន្ដានោះទេ។ ភាពស្ងៀមស្ងាត់នេះនាំឲ្យមានចម្ងល់ថាម្ចាស់លុយគឺធនាគារពិភពលោក មិនទម្លាក់លុយឲ្យឬ បានជាក្រុមហ៊ុន មិនបន្តធ្វើការងារឲ្យរួចរាល់? ករណីនេះមិនអាចស្វែងរកការបកស្រាយពីខាងក្រុមហ៊ុនបានទេ? ដូចគ្នានេះដែរអ្នកនាំពាក្យក្រសួង សាធារណការនិងដឹកជញ្ជូន ក៏មិនអាចរកការពន្យល់បានដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា គម្រោងថវិកាទឹកប្រាក់រាប់លានដុល្លាររបស់ធនាគារពិភពលោក(world banks ) ដែលក្រុមហ៊ុនប៉ូលី ចិន្តាទទួលបានសិទ្ធិកសាងស្ពានឡើងវិញទាំងអស់តាមបណ្តោយផ្លូវជាតិលេខ៤ សរុបប្រមាណជាង៤០ស្ពាននោះត្រូវក្រុមអ្នកបច្ចកទេសស្ពាន នៃក្រសួងសារធារណការបង្ហើបឲ្យដឹងថា គ្រប់ការដ្ឋានមើលទៅដូចជាមិនមានសកម្មភាពទៅមុខឡើយ។ មិន ដឹងមកពីបញ្ហថវិកាភាគីធនាគារពិភពលោក ឬបញ្ហាបច្ចេកទេសឡើយ.. ?
ក្នុងរយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ុនប៉ូលី ចិន្តា សាង សង់ស្ពានបានប្រមាណចំនួន៣ទៅ៤ស្ពានប៉ុណ្ណោះ ក្នុង ចំណោមស្ពានជាង៤០តាមបណ្តោយផ្លូវជាតិលេខ៤ ដែលក្រុមហ៊ុនបានសិទ្ធកសាងកន្លងមក ក្រោមគម្រោង ថវិការាប់លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាបានកម្ចីពីធនាគារពិភពលោក ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅតាមផ្លូវលេខ៤នេះមានការខកចិត្តយ៉ាងខ្លាំងចំពោះការសាងសង់ស្ពានតាម ផ្លូវជាតិលេខ៤នេះ ដោយសារគ្រប់ការដ្ឋានស្ទើរទាំងអស់ បង្កការរំខានស្ទះចរាចរណ៍បណ្ដាលឱ្យ ខាតពេលវេលានិងពេលមានភ្លៀងម្តងៗធ្វើឱ្យគ្រប់រថយន្ត ឆ្លងកាត់មានភាពរអិលពិបាកធ្វើដំណើរយ៉ាងខ្លាំងរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើក នៅពេលរថយន្តឆ្លងកាត់និងវាងលើការដ្ឋានទាំងនះ។ តើក្រសួងសារធារណការ ដែលជាក្រសួងជំនាញមានបានជ្រាបបញ្ហានេះទេ ? ពិសេសម្ចាស់ថវិកាផ្ទាល់គឺធនាគារពិភពលោក តើបានដឹងបញ្ហានេះដែរឬទេ …? ។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់១រូបឱ្យដឹងថា ក្រុមហ៊ុនប៉ូលី ចិន្តានេះ ទទួលបានគម្រោងធ្វើផ្លូវ ស្ពានថ្នល់ជា ច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែគម្រោង ថវិកាបរទេសក្រោមឥណ្ឌទានពីធនាគារពិភពលោក ដែលមានតម្លៃរាប់សិបលានដុល្លារ តែគ្រប់គម្រោងមិនត្រូវបានក្រុមហ៊ុនអនុវត្តឱ្យបានចប់ឡើយ ប្រៀបដូចជាធ្វើនំឥតម្សៅដូច្នោះដែរ ។
បើទោះបីកន្លងមកក្រុមហ៊ុននេះធ្លាប់មានបញ្ហាដោយលក្ខណៈបច្ចេកទេសឬមិនមានលក្ខណៈគ្រប់គ្រាន់ក៏ ដោយ ក៏ក្រុមហ៊ុននេះដាក់ដេញថ្លៃជាប់ បានគម្រោងអន្តរជាតិធ្វើដែរ… ។ ដូចកណីគម្រោងធ្វើស្ពានតាមបណ្តោយផ្លូវជាតិលេខ៤ជាដើម មិនដំណើរទៅមុខរាប់ខែ .. ហេតុអ្វីបានជាក្រសួងសារធារណការនិងដឹក ជញ្ជូននិងធនាគារពិភពលោក មិនមានចំណាត់ការចំពោះក្រមហ៊ុនមួយនេះ ..? បញ្ហានៃការយឺត,ការខកខាន និងសកម្មភាពធ្វើមិនទៅមុខតាមគម្រោង.. ការដ្ឋានបើកខ្វះលក្ខណៈបច្ចេកទេសជាដើម…ឬមួយក្រុមហ៊ុនប៉ូលី ចិន្តានេះមានករណីពិសេសអី្វ បានគ្មានស្ថាបន័សមត្ថកិច្ចណាហ៊ានមានចំណាត់ការ..? ។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងសារធារណបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនប៉ូលី ចិន្តានេះធ្លាប់មានទំនាក់ទំនងជិតស្និតជាមួយលោកស វាសនា មន្ត្រីជាន់ខ្ពស់និងជាមនុស្សមានឥទ្ធិពលម្នាក់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជា ទើបបានរាល់គម្រោងរបស់world banks តែងតែបានក្រុមហ៊ុនមួយនេះសាងសង់ជាហូរហែរ។
ប្រជាពលរដ្ឋអ្នកមានលំនៅដ្ឋាននិងអ្នកធ្វើដំណើរ ដែលឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ៤ ស្នើរសុំដល់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការក៏ដូចជាធនាគារ ពិភពលោកដែលជាម្ចាស់ថវិកាគម្រោង គួរត្រួតពិនិត្យឡើងវិញចំពោះក្រុមហ៊ុនប៉ូលី ចិន្តាដែលបានទទួលគម្រោងសាងសង់ស្ពាននេះ ហេតុអីបានជាការសាងសង់ យឺតយ៉ាវយ៉ាងដូច្នេះ ជាពិសេសគ្រប់ផ្លូវវាងឆ្លងកាត់ដូច ជាផ្លូវចុះឋាននរកអីចឹង។ ធនាគារពិភពលោកដែលជាឥណ្ឌទាន គួរពិនិត្យបញ្ហារបស់ក្រុមហ៊ុនប៉ូលី ចិន្តាឡើង វិញ ពីព្រោះប្រជាជនដែលមិនបានយល់ ពេលឃើញមានបញ្ហាបែបបនេះ ពួកគាត់បន្ទោសតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ៕
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ