សង្គម

ទេសចរ​បរទេស​ជាង​១រយសញ្ជាតិ​បន្ត​មក​កម្សាន្ត​នៅ​កម្ពុជា បើទោះ​ពិភពលោក​កំពុងវាយប្រហាដោយកូវីដ១៩

​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិបរមា​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ ​ក៏ដោយ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ បរទេស​ទាំងនោះ គឺមាន​ប្រមាណ​ជា ជាង​១០០ សញ្ជាតិ ។

យោង​តាម​របាយការណ៍ ភ្ញៀវទេសចរ​បរទេសដែល​​មកលេងប្រទេស​​កម្ពុជា​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ នេះ គឺ​បានធ្លាក់ចុះ​៧៤,១ ភាគរយ ពោលគឺ​ថយចុះ មក​នៅត្រឹមតែ ១.២៤៧.៦៨០ នាក់​ប៉ុណ្ណោះ ។ ដោយ​តួលេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០ ភាគរយ​ទេ ប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេសហ្គា​ណាមួយ​គត់​ដែល​ធ្លាក់ចុះ​ត្រឹមតែ ០,៨ ភាគរយ៕