យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឡចម្រាញ់ប្រេងខ្មៅមួយកន្លែង កំពុងដំណើរការយ៉ាងរលូនដោយគ្មានជំនាញពាក់ព័ន្ធណាចុះទៅត្រួតពិនិត្យឡើយ។
ទីតាំងចម្រាញ់ប្រេងខ្មៅនោះ ត្រូវគេដឹងថាគ្រប់គ្រងដោយជនជាតិចិន មានទីតាំងស្ថិតនៅជាប់នឹងដីក្រុមហ៊ុនអ៊ុកឃុន ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងចម្រាញ់ប្រេងនោះបានឲ្យដឹងថា នៅពេលដែលគេចម្រាញ់ប្រេងម្ដងៗ គឺមានធុំក្លិនឆួលអាសុីតយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ ពិសេសគឺក្នុងការដកដង្ហើមតែម្ដង។
ករណីនេះ ប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ទៅអាជ្ញាធរជំនាញពាក់ព័ន្ធដែរ តែគ្មានអ្នកណាម្នាក់អើពើចុះមកធ្វើការត្រួតពិនិត្យនោះទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅជិតនោះសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងរកមើលថា តើទីតាំងដែលកំពុងស្លប្រេងម៉ាស៊ីនមានច្បាប់អនុញ្ញាតដែរឬទេ?៕