សង្គម

នគរបាលខេត្តកំពង់ចាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ចាម÷នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ និងពលរដ្ឋល្អ រាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនភ្លាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកសេង រិទ្ធី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកចំការលើ ដឹកនាំដោយលោក ឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន២ ករណី (ដោយប្រេីវិធានញុះញង់) ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៦នាក់៖
១-ឈ្មោះ ជិន ជាតិ ហៅ កឹង ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,២-ឈ្មោះ ហយ មេន ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នកទាំង២ខាងលើមានម្សៅក្រាមពណ៌សសង្ស័ជាថ្នាំញៀន ចំនួន ០១កញ្ចប់។

តាមចម្លើយសារភាពជនសង្ស័យខាងលើសមត្ថកិច្ចបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន៤ទៀត ៣-ឈ្មោះ សុន ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងបេងឃុំបារាយណ៍ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់,៤-ឈ្មោះ មាស ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,៥-ឈ្មោះ លន់ សុផល ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិក្រឡែង លិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៥កញ្ចប់)និង៦-ឈ្មោះ អឿន សំប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់)។

នៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ១១កញ្ចប់ ទូរស័ព្ទដៃចំនួន ០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕