នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ជាតំណាងដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៤ការុង, ភេសជ្ជៈចម្រុះ ៨កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានពលី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីជនបែកថ្នាំបង្កហិង្សាក្នុងគ្រួសារ នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានអុជធូបគោរពនូវវិញ្ញាណក្ខន្ធសព ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕