ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋរស់នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស បានអោយដឹងថាមានគ្រួសារ១ ដឹកនាំដោយលោកហ៊ត សំអឿនបានសង់លំនូវដ្ឋានលើដីរបស់រដ្ឋ នៅចំណុចទំនប់កំពង់លៀស ភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ ដោយអះអាងថាបានសុំច្បាប់ពីមេភូមិមេឃុំរួចរាល់ហើយ។
ប្រភពបានបន្តអោយដឹងទៀតថាលោកហ៊ត សំអឿន ដែលមកសង់លំនូវឋានខាងលើពូកែខាងច្បាប់ បើសិនពលរដ្ឋនៅក្នុងមូលដ្ឋាន១ណា ហ៊ានសង់ផ្ទះនៅលើដីរដ្ឋដូចគាត់ គឺលោកនិងឡាយតាមហ្វេសបុកហើយប្តឹងអាជ្ញាធរអោយចាត់វិធានការភ្លាមៗបើអាជ្ញាធរមិនចាត់ការគឺលោកឡាយវៃប្រហារក្រុមអាជ្ញារាល់ថ្ងៃតែម្តង។
ពាក់ពន្ធ័ការណីខាងលើលោកសៅ សំរុង មេឃុំកំពង់រាប បានបដិសេធថាលោកមិនបានអនុញ្ញាតអោយលោកហ៊ត សំអឿនទៅសង់ផ្ទះលើដីរបស់រដ្ឋនោះទេ អ្នកអនុញ្ញាតិអោយសង់ផ្ទះលើដីរបស់រដ្ឋប្រឈមនិងផ្លូវច្បាប់ដូចគ្នា។
លោកមេឃុំបានបញ្ជាក់ទៀតថាលោកហ៊តសំអឿនសង់លំនូវឋាននៅលើដីរដ្ឋគឺជាអំពើខុសច្បាប់លោកនឹងសុំគោលកាថ្នាក់លើចំពោះបញ្ហានេះ។
មហាជននៅតបន់នោះបានបញ្ជាក់ថាបើលោកហ៊ត សំអឿន សង់លំនូវឋាននៅទីនោះបាន ពួកគាត់ក៍ប្រហែលជាទៅសង់នៅទីនោះដែរ ព្រោះលោកហ៊ត សំអឿនជាអ្នកច្បាប់តែមកបំពានច្បាប់ព្រោះកន្លងមកលោកម្នាក់នេះធ្វើទុកបុកម្និញពលរដ្ឋខ្លាំងណាស់រហូតពលរដ្ឋទ្រាំលែងបាននាំគ្នាផ្តិតមេដៃប្តឹងជិត៤០០គ្រួសារ៕