សង្គម

ថៅកែផាកកាហ្វេ ត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោក និង​ចេញសែកស្អុយ

កម្លាំងសមត្ថកិច្ច​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួង​មហាផ្ទៃ​ កាលពីចុងសប្តាហ៍នេះ បានឃាត់ខ្លួនលោកឧកញ៉ា​ គុយ​ វ៉ាត​ ដែលគេដឹងថា គឺជាថៅកែហាងកាហ្វេដ៏ល្បីឈ្មោះ ផាកកាហ្វេ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​ និងករណីពាក់ព័ន្ធនឹងការចេញស្អែកស្អុយជាច្រើនទៀត។

បើតាមសមត្ថកិច្ចការចាប់ខ្លួន គឺបន្ទាបើពីមានជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យ​បណ្តឹង ប្តឹងលើឧកញ៉ារូបនេះ ពាក់ព័ន្ធជាមួយរឿងរ៉ាវប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់​។

សូមជម្រាបថា លោក គុយ វ៉ាត មានតំណែងជាអគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions ,ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd ,រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។

ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក៕