សង្គម

សាលារៀនចំនួន២ក្នុងទីក្រុងភ្នំពេញនឹង​មិន​អនុញ្ញាត​ឲ្យ​បើកឡើងវិញឡើយ

ថ្លែង​ក្នុងសន្និសីទ​កាសែតស្តីពី «វិធានការក្នុង​ការ​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ» កាលពីរសៀលថ្ងៃទី២៨ ខែតុលា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​បាន​បញ្ជាក់ថា សាលារៀន​មួយ​ចំនួននៅបណ្តា​ខេត្ត​ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​កន្លែង​ធ្វើចត្តាឡីស័ក​សម្រាប់ពលករចំណាកស្រុក និង​អ្នក​ធ្វើដំណើរ​មក​ពី​ក្រៅប្រទេសរង់ចាំលទ្ធផល​តេស្ត​កូវីដ​១៩នោះ អាចបើកដំណើរ​ការ​ឡើងវិញបាន លើក​លែង​តែ​សាលារៀន២នៅរាជធានីភ្នំពេញ ដែល​កំពុង​តែ​ដាក់​អ្នក​ធ្វើ​ចត្តាឡីស័ក។

តាម​លោករដ្ឋមន្រ្តី ការបិទសាលារៀន​ទាំង២នេះ គឺបានប៉ះពាល់ដល់សិស្សចំនួន២ពាន់នាក់ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រោម​កិច្ច​សហការ​ជាមួយ​សាលា​រាជធានីភ្នំពេញ សិស្ស​ទាំងនោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​ផ្សេងវិញ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​ពី​ការបើក​ដំណើរ​ការ​សាលា​រៀន​គ្រប់កម្រិតសិក្សា​ឡើងវិញ​នៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខ ក្រោយ​ពី​បានបិទ​អស់​រយៈ​ពេល​ជិត១ឆ្នាំ បន្ទាប់ពី​មាន​ការ​ផ្ទុះ​រាលដាល នៃជំងឺផ្លូវដង្ហើម​កូវីដ១៩ កាលពីដើមឆ្នាំនេះ៕