ខេត្តព្រះសីហនុ÷ លោកវរសេនីយ៍ត្រី អ៊ុកផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលបានល្បីខាងប្រើហិង្សា កំពុងអង្គុយធ្វើការជាធម្មតា បើទោះបីជាជនរង គ្រោះបានបណ្តឹង ទៅស្ថាប័ន កំពូលៗទាំង៣ ខ្លះជិត១ ខែហើយ ដើម្បីសុំកិច្ចអន្តរាគមន៍ ក្នុងការអនុវត្តនិតិវិធីច្បាប់ និងវិនយ័កងកំលាំងនគរបាលជាតិ ចំពោះជនដៃ ដល់ដែល បានប្រើអំពើហិង្សាទះទាត់ធាក់វ៉ៃតប់ មួយឆ្អែតបញ្ជូនទៅដល់អធិការរដ្ឋាននគរបាលក្រុងហើយទើបដោះខ្នោះដៃលែងវិញ ។ យ៉ាងណាក៏ដោយភាគីគ្រួសារជនរងគ្រោះរំពឹងថាក្រសួងមហាផ្ទៃ មិនបណ្ដែត បណ្ដោយឲ្យរឿងនេះក្លាយជាគំរូអាក្រក់នោះទេ។
ក្រោយបែកធ្លាយរឿងដល់សារព័ត៌មានចុះផ្សាយព្រោង ព្រាត ទើបមានគេប្រាប់ថា លោកប៉ូលិសនោះ មានខ្សែធំជាសមត្ថកិច្ចនៅកន្លែងសំខាន់ៗជាច្រើននាក់ ទើបការ អនុវត្តច្បាប់ហាក់ដូចជាពន្យារពេលមិនអស់មិនហើយ។ បើសិនពលរដ្ឋធម្មតាវិញ ហ៊ានតែវ៉ៃគេជាំមុខជាំមាត់ដេក ពេទ្យ១០ថ្ងៃ អញ្ចេះ ដឹងតែស្ពៃហើយ ។ ប៉ុន្តែករណីខាង លើនេះ ហាក់ដូចជាមិនត្រូវបានយកចិត្តទុកដាក់ឲ្យពេញលេញចំពោះភាគីជនរងគ្រោះនោះឡើយ។
ដើមហេតុនៃជម្លោះគឺរឿងផាស់អាប់ឈ្លក់សាំង ហើយជនរងគ្រោះបញ្ឆេះផាស់អាប់រោទិ៍ហ្គាឮសំឡេងខ្លាំងទំនងជារំខានដល់លោកមេប៉ុស្តិ៍ ដែលផ្ទះនៅជិតនោះជេរប្រមាថមើលងាយថានឹងបាញ់សម្លាប់ទៅលើបុរសអ្នកបើកផាសអាប់ឈ្មោះ រត្ន័ គន្ធី ទើបបង្កើតជាជម្លោះ កាលពីម៉ោង ៩ជាងយប់ថ្ងៃទី៦ កក្កដា ឆ្នាំ ២០២៤ នៅខាងក្រោយសាលាអនុវិទ្យាល័យ សម្តេចឪស្ថិតក្នុងភូមិ ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ហេតុការណ៍នេះក្លាយ ជាអំពើហិង្សាដែលបង្កឲ្យមានរបួសស្នាម ដល់បុរសអ្នករត់ផាសស្អាប់។
ក្រោយកើតហេតុ ដោយសារស្ថានភាពរបួសឈឺចុកចាប់ខ្លាំងក្អកធ្លាក់ឈាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ជនរង គ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយពិនិត្យឃើញរបួសធ្ងន់ ហើមថ្លើមហើមសួត អាចគ្រោះថ្នាក់ដល់អាយុជីវិត ទើបគ្រូពេទ្យផ្នែកវះកាត់ឲ្យសម្រាកព្យាបាល តាមដានអស់រយៈពេល ១០ថ្ងៃ នេះបើយោងតាមលិខិតបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ដោយរងភាពឈឺចាប់ និងអយុត្តិធម៌ពេកព្រោះប្រទេសមានច្បាប់បទល្មើសមានម្ចាស់ លោក រត្ន័ គន្ធី ប្រាប់ថា ក៏បានសម្រេចដាក់ពាក់បណ្តឹងទៅ តំណាងអយ្យការ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ទៅអភិបាលខេត្តថ្ងៃទី២៩ ខែឆ្នាំដដែល ទៅអគ្គស្នងការនគរបាលជាតិថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ ។
ទាក់ទងនិងព័ត៌មាននេះ អ្នកសារព័ត៌មានបានសួរទៅលោក វរសេនីយ៍ត្រី អ៊ុកផាន់ណារ៉េត មេប៉ុស្តិ៍ដែលរងការចោទប្រកាន់ តែលោកឆ្លើយថា គាត់មិនបានធ្វើដូចការចោទប្រកាន់នោះទេ ។ លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ តាមប្រពន្ធ័តេលេក្រាមថ្លែងថា ពាក់ពន្ធ័និងករណីនេះខាងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងតែដោះស្រាយ ហើយលោកបានចេញដីការហៅ ភាគីផាស់អែបនោះទៅសួរនាំហើយ ។
សាច់ញាត់ជនរងគ្រោះថា តាំងពីកើតហេតុរហូតដល់ពេលនេះ ខាងគាត់ពុំទាន់បានទទួលលិខិតកោះហៅផ្លូវការណាមួយពីសមត្ថកិច្ចប៉ូលិសនៅឡើយទេ មានតែឮតាមខ្យល់ថា គេចង់សុំចចារសងជាលុយកាក់ និងអ្នក ភូមិប្រាប់ថា កាលពីថ្ងៃមុនមានប៉ូលិស៣,៤នាក់ដើររកកូនគាត់ ហើយមុននេះមេធាវីការពារក្តីរបស់កូនគាត់បានប្រាប់ថា មេប៉ុស្តិ៍នោះបានប្តឹងជនរងគ្រោះទៅស្នង ការនគរបាល តែមិនដឹងពីបទល្មើសអ្វីទេ? ចំណែកខាង តុលាការកោះហៅដើមបណ្តឹងដែលជនរងគ្រោះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះព័ត៌មានយ៉ាងណាសូមសាធារណៈជន រងចាំតាមដានបន្ត …។
តែទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារជនរងគ្រោះ ឪពុកម្ដាយ និង ជីដូន មានប្រសាសន៍ថា លោកមេប៉ុស្តិ៍ បានធ្វើទារុណកម្មលើជនរងគ្រោះសាហាវ ឃោរឃៅណាស់ ។ ដូច្នេះពួកគាត់ស្នើឱ្យប្រព័ន្ធតុលាការ មេត្តាផ្ដន្ទាទោសជនបង្កទៅតាមច្បាប់កុំលើកលែងឱ្យសោះ៕