លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ហើយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
លោក សៀ ទីន ជាកូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថ រាជធានីភ្នំពេញ។