ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ឆ្នំា២០២៤

(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩៖០៩នាទី ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការហើយក្រោមសម្រែកសាទរយ៉ាងកងរំពង ពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។

ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះសម្តេចមានមោទនភាព និងក្តីរីករាយក្រៃលែង បានអញ្ជើញចូលរួមបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនឱ្យដំណើរការទៅដោយជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះសូម្បីតែទេវតា ក៏បានចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកការដ្ឋានថ្ងៃនេះ មិនមែនបើកឱ្យតែបាននោះទេ គឺកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការសាងសង់ព្រែកជីកនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បុព្វបុរសខ្មែរគ្រប់សម័យ ដែលបានកសាងទឹកដីកម្ពុជា និងបន្សល់ទឹកដីកម្ពុជាដល់ពេលបច្ចុប្បន្ន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភក្តីភាព និងការហ៊ានលះបង់ ទើបធ្វើឱ្យព្រះមហាក្សត្រ និងបុព្វបុរសខ្មែរ កសាងទឹកដីមួយដ៏រុងរឿង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈតឹកតាងនានា បានបង្ហាញយ៉ាងច្បាស់ពីការរុងរឿងនៃអាណាចក្រនគរភ្នំ។ ដូច្នេះខ្មែរជំនាន់នេះ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងកម្ពុជា ឱ្យមានភាពរុងរឿងឡើងវិញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាចក្រហ្វូណន គឺជាអាណាចក្រដ៏រុងរឿងនៅភាគខាងត្បូងរបស់ចិន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភាកម្ម គឺមិនខុសពីការកសាងអាណាចក្រហ្វូណនដ៏រុងរឿងនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតរាជធានីអង្គបុរី ក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥ បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តន៍តាមចក្ខុវិស័យមេដឹកនាំអាណាចក្រហ្វូណន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមបម្រើពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ តែក៏បម្រើដល់ប្រព័ន្ធធារាសាស្ត្រជួយដល់ការស្រោចស្រពក្នុងវិស័យផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំមានការសង្ស័យ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូនតេជោ គឺដើម្បីកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះ និងការបាក់បែករបស់ខ្មែរធ្វើឱ្យប្រទេសធ្លាក់ក្រោមសូន្យ សមល្មមឆ្អែតឆ្អន់ហើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយមមួយដ៏ធំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា មានអ្នកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ តែជាសំឡេងមួយតូចណាស់ បើធៀបនឹងសំឡេងដែលគាំទ្រ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូនតាខ្មែរសម័យហ្វូណន ពិតជារីករាយពេលឃើញខ្មែរជំនាន់ក្រោយសាងសង់ឡើងវិញ នូវព្រែកជីកហ្វូណន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះយើងរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ឆ្នាំក្រោយ យើងនឹងរួមគ្នាធ្វើដំណើរតាមព្រែកជីកនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅអមសងខាងព្រែកជីក មានជីវភាពល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំប្រជាពលរដ្ឋ និងក្រុមការងារសាងសង់ថតរូបនៅតាមតម្រាយព្រែកជីក ទុកមើលពីភាពខុសប្លែកគ្នាក្រោយពេលសាងសង់រួចរាល់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជ្រាបច្បាស់នូវកិច្ចអភិវឌ្ឍន៍ គឺត្រូវប្រៀធៀបនូវទីតាំងហ្នឹងជាមួយគ្នា មិនត្រូវយកទៅប្រៀបធៀបកន្លែងដទៃនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការសាងសង់ព្រែកជីកហ្វូណនតេជោ ជាការបង្ហាញដល់បុព្វបុរសខ្មែរសម័យហ្វូណនថា កូនខ្មែរ២ពាន់ឆ្នាំក្រោយ បានប្រឹងប្រែងរួបរួមគ្នាប្រមូលផ្តុំកម្លាំងកសាងជាតិឡើងវិញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល បានប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកនេះឱ្យសម្រេចបានជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឆ្លើយតបនឹងកង្វល់បាត់ទឹកដី និងអធិបតេយ្យជាតិនោះ ព្រែកជីកហ្វូណនតេជោ ត្រូវតែសាងសង់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោង BOT សាងសង់ដោយក្រុមហ៊ុនឯកជន មិនមែនជាគម្រោងសង់ដោយរាជរដ្ឋាភិបាលនោះឡើយ។ បន្ថែមពីលើនេះ គម្រោងនេះ ត្រូវបានវិនិយោគភាគច្រើន ដោយអ្នកវិនិយោគបរទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រើថវិការបស់កំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន OCIC ដែលជាគម្រោងរបស់ខ្មែរភាគច្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបញ្ជាក់ឱ្យច្បាស់ថាគម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ គឺត្រូវនាំគ្នាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តផ្នែកនយោបាយមិនមែនជារឿងងាយស្រួលនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង នឹងធ្វើឱ្យខ្មែរសង្ស័យរឿងបាត់អធិបតេយ្យជាតិ បានឃើញច្បាស់ និងលែងសង្ស័យ ហើយក៏នាំឱ្យពលរដ្ឋខ្មែរបានផលប្រយោជន៍ផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជម្រះមន្ទិលសង្ស័យលើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ គឺត្រូវប្រឹងប្រែងធ្វើព្រែកជីកនេះឱ្យរួចរាល់បានលឿនបំផុត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យពលរដ្ឋកត់ចំណាំទុកចុះ តើ៥ឆ្នាំទៀត គម្រោងព្រែកជីកហ្វូណនតេជោធ្វើឱ្យបាត់បង់អធិបតេយ្យជាតិខ្មែរមែនឬយ៉ាងណា?
* រាស្រ្តខ្មែរទូទាំងនគរ សូមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ វេលាម៉ោង៩៖០៩នាទី ! ៕