សង្គម

សមត្ថកិច្ចស្រុកកោះធំ បង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ទាំងព្រឹកបន្ទាប់ពីលោកអភិបាលស្រុកទទួលព័ត៌មានបានពីអ្នកកាសែត

លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបន្ទាប់ពីទទួលបានព័ត៌មានពីអ្នកកាសែតអំពីករណីទីតាំងល្បែង ស៊ី សងតាមអនឡាញនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ លោកបានចាត់ឲ្យអភិបាលរងស្រុកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបភ្លាមៗ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលស្រុកកោះធំភ្លាម នៅថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៤ វេលាម៉ោង០៩និង ២២នាទី កម្លាំងគណះបញ្ជាការឯកភាពស្រុកកោះធំ ដឹកនាំដោយលោក​ ឡា ស្លេះ អភិបាលរង ស្រុកកោះធំ និងមានការចូលរួមពីលោក ស្រ៊ាន ម៉េងលី នាយករងរដ្ឋបាលស្រុកកោះធំ និងលោក​ ខែម សុជាតិ ស្មៀនឃុំកោះធំ(ខ) លោកស្រី ដុប ហៃវណ្ណា ជំទប់ទី១,លោក ខាន់ ចាន់ថា អធិការរងនគរបាលស្រុកកោះធំ,លោក សុខ សូរ៉ែល នាយរងប៉ុស្តិកោះធំ(ខ) លោក សៅ ឌឿន នាយផ្នែកយុត្តិធម៌ បានចុះបង្រ្កាបជាក់ស្តែងនៅចំណុចទីតាំងកេីតហេតុមួយកន្លែង ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ដែលមាន÷

១/ឈ្មោះ គិត ស្រីយុិច ភេទស្រី​ អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវមានមុខរបរ ជាភ្នាក់ចាត់ចែងបើកលេងល្បែងសុីសងខុសច្បាប់ត្រូវបានឃាត់ខ្លួននិង២/ឈ្មោះ ស  ជា ភេទប្រុស អាយុ ៧៤ឆ្នាំជនជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ​ ខេត្តកណ្តាលមានមុខរបរជាកសិករនិងជាម្ចាស់ផ្ទះត្រូវបានឃាត់ខ្លួន។

+សម្ភារះវត្ថុតាងចាប់យករួមមាន៖
១/កុំព្យូទ័រ ម៉ាកdhpពណ៍ ស ចំនួន០១គ្រឿង។
២/កូនកណ្តុរ(ម៉ៅសំរាប់ចុច)ចំនួន០១ ។
៣/ដុំភ្លេីង សាកថ្ម ចំនួន០១​គ្រឿង។
៤/ដុំWIFI ពណ៍ស ចំនួន០១គ្រឿង។
៥/ឃីប៊តសម្រាប់ចុច ចំនួន០១គ្រឿង។
៦/ប្រាក់រៀលចំនួន៥០មុឺនរៀល)។
៧/ព្រីខ្សែភ្លើងចំនួន០១។

ជនសង្ស័យទាំងពីរនាក់ ដែលជាភ្នាក់ងារបើកលេងល្បែងសុីសងខុសច្បាប់ និងម្ចាស់ផ្ទះផ្តល់ទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ រួមជាមួយនិងវត្ថុតាងដែលបានចាប់យកខាងលើនេះ ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំ រឿងនិងចាត់ការតាមនិតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បាន ឆ្លេីយសារភាពថាពួកខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពបើកលេងល្បែងសុីសងខុសច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីចាត់ការតាមនីតីវិធីច្បាប់៕