សង្គម

ព្រឹកនេះ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី និងមិនមានករណីជាសះស្បេីយ

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី និងជាសះស្បេីយ​ដូចគ្នា។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨៧ករណី ក្នុងនោះអ្នកជំងឺ២៨៣ បានជាសះស្បើយ​។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ទាំង៤នាក់ រួមមាន៖ បុរស​ជនជាតិ​ខ្មែរ ០១នាក់ ​ស្រ្តី​ជនជាតិ​ខ្មែរ ០១នាក់​ បុរស​ជនជាតិ​ប៉ូឡូញ ០១នាក់ ​និង​បុរស​ជនជាតិ​បារាំង ០១ នាក់ កំពុងដាក់ឲ្យសម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​រាជធានី​ភ្នំពេញ៕