ខេត្តបន្ទាយមានជ័យ: សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា សង្វៀនមាន់ជល់ដុះស្លែបង្កប់ បៀរ អាប៉ោង ល្បែងស៊ីសងខុសច្បាប់អនឡាញក្រៅ និងក្នុងតំបន់កាសុីណូ ជាច្រើនផ្សេង ទៀត និងទីតាំងកោសជប់បង្កប់សេវាផ្លូវភេទបង្កភាព អសិលធម៌សង្គម ពាសពេញភូមិសាស្ត្រក្រុងប៉ោយប៉ែត ជាការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទើបក្រុមថៅកែល្បែងទាំងនោះហាក់មិនខ្វល់អំពីផលប៉ះពាល់ និងមិនគោរពអនុសាសន៍ប្រមុខថ្នាក់ដឹកនាំដែលប្រកាសនេះធ្វើឲ្យប្រជាពលរដ្ឋសង្ស័យទៅលើសមត្ថកិច្ចមូលដ្ឋានក្រុងប៉ោយប៉ែតថា បានប្រយោជន៍គ្រាន់និងលិឍ។
ប្រភពរាយការណ៍ថា ក្នុងភូមិសាស្រ្ត ភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែតប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះ ពោរពេញដោយល្បែងស៊ីសងដូចជា មាន់ជល់ដី,មាន់អនឡាញ,អាប៉ោង,យូគី និងល្បែងខុសច្បាប់កាសុីណូអនឡាញផ្សេងៗទៀត កំពុងតែដំណើរការបើកដៃឲ្យអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យ។ វង់ ល្បែងស៊ីសងទាំងនោះដែលអាចដំណើរការទៅបាន ត្រូវពលរដ្ឋសង្ស័យថា មានការជាប់ជំពាក់វាក់វិនជាមួយសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតតែម្ដង។
ប្រភពមិនបញ្ចេញឈ្មោះឲ្យអ្នកសារព័ត៌មានដឹងថា មានជនជាតិថៃ,ចិន ឆ្លងដែនខុសច្បាប់តាមមាត់អូរ ចេញ ចូល១ថ្ងៃៗគ្រប់ច្រករបៀង មិនក្រោមពី៣០នាក់ ទៅ៥០ នាក់ ចិនក្នុងម្នាក់យក6000បាត និងថៃ2500បាត សម្រាប់ចេញ-ចូល។ ប្រភពបានបន្តថា មាននារីម្នាក់ជាអ្នករត់ការ ដោយមានការបើកដៃពីសំណាក់ អាជ្ញាធរនិងសមត្ថកិច្ច មាត់ច្រករបៀងនិងសមត្ថកិច្ចមូលដ្ឋានជាប្រព័ន្ធ ។ ថ្ងៃទី២១ ខែ កក្កដាឆ្នាំ២០២៤ អ្នកសារព័ត៌មានបានទទូលព័ត៌មាន ពីពលរដ្ឋដែលរស់នៅក្បែរមាត់ ច្រកអូរព្រំដែនថា ផ្ទះទ្វាពណ៌ខ្មៅចាក់សោជាប់មាត់អូរគឺ ជាច្រកគេទុកសម្រាប់ចេញអ្នកមកលេងល្បែងកាស៊ីណូ (កាឡាក់សុី Calacy )។
មិនដឹងថា ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង( ក្រៅពីកាសុីណូដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនោះ) ទាំងនោះអាងលើកត្តាអ្វីបានជាហ៊ានគឃ្លើនផ្គើននិងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ ល្បែង ស៊ីសងគ្រប់ប្រភេទ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ហេតុអ្វីហ៊ាននាំគ្នាបើកលេងល្បែងសុីសងដូចជា ជល់មាន់ អាប៉ោង,យូគី និងល្បែងខុសច្បាប់ កាស៊ីណូអនឡាញ និងល្បែងផ្សេងៗទៀត ក្រៅកាស៊ីណូយ៉ាងអនាធិបតេយ្យ បង្កអោយខាតប្រយោជន៍ជាតិយ៉ាងមហាសាល ប៉ះពាល់ដល់អ្នកដែល គេមានអាជ្ញាប័ណ្ណត្រឹមត្រូវទាំងនោះ តើលិខិតអនុញ្ញាតឱ្យបើកមានអាជ្ញាប័ណ្ណឬលិខិត អនុញ្ញាតត្រឹមណា? ឬជាការបិទបាំងពីសំណាក់អាជ្ញាធរ ខេត្តបន្ទាយមាជ័យ និងក្រុងប៉ោយប៉ែតឬ ឃុបឃិតគ្នាជាប្រព័ន្ធ។
សង្ឃឹមថា អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោរពទៅតាមច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ អោយបានត្រឹមត្រូវ ដោយឡែករសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ អ្នកសារព័ត៌មានសុំការបំភ្លឺពីសំណាក់ លោកព្រហ្ម ពិសិដ្ឋ ដោយឆ្លើយយ៉ាងខ្លីថាទៅសួរ កុក អានហើយបិទទូរស័ព្ទតែម្ដង ហើយអ្នកសារព័ត៌មានពុំអាចសុំការបំភ្លឺណាមួយពីសំណាក់លោក សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានទេតាមលេខទូរស័ព្ទ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ ថានិងសួរនាំសមត្ថកិច្ចជំនាញនិងឆ្លើយតប ។
ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋ សំណូមពរដល់គណបញ្ចាការឯកភាពខេត្ត បន្ទាយមានជ័យ សូមចាត់ សមត្ថកិច្ចពាក់ព័ន្ធក្រោមឱវាទ ធ្វើការត្រួតពិនិត្យស្រាវជ្រាវភាពជាក់ស្តែង ដើម្បីចាត់កម្លាំងជំនាញចុះបង្ក្រាប ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការឆ្លងដែនខុសច្បាប់ខាងលើនេះអោយបានទាន់ពេលវេលាកុំទុកបណ្ដែតបណ្ដោយឲ្យកាន់តែរីករាលដាលពាសពេញក្នុងក្រុងប៉ោយប៉ែតអាចនិងពិបាកគ្រប់គ្រងនិងស្មុគស្មាញនាពេលអនាគត៕