ព័ត៌មានជាតិ

កប៉ាល់ថៃដែលលិចនៅក្នុងដែនសមុទ្រកម្ពុជា កំពុងត្រូវស្រង់មកវិញ

យុ​ទ្ឋ​នា​ការ​រាវរក​កប៉ាល់​ដឹក​ទូ​កុង​ត​តឺ​ន័​ររបស់ប្រទេស​ថៃដែល​លិច​ក្នុង​សមុទ្រខេត្ត​កោះកុង កំពុងតែប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៤មក​ម្ល៉េះ ដោយ​ក្រុមហ៊ុនថៃមួយ​ឈ្មោះ CMP។

តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន​ថៃ ការ​រុករក​នៅ​ក្នុង​បាតសមុទ្រ​គឺ គេ​បាន​រក​ឃើញ​ដោយ​ប្រ​ព័​ន្ឋ​ GPS នូវ​ទីតាំង​កប៉ាល់ និង​ទូ​កុងតឺន័រ​ផ្ទុកទំនិញ ដែល​លិច​ទាំង​៥៣​ទូ​រួច​អស់ហើយ និង​ចាប់ពី​ថ្ងៃ​ទី​១៦ កក្កដា រហូត​ទៅ គេ​កំពុង​បន្ត​បេសកកម្ម​មុជ​ចុះ​ទៅ​បាតសមុទ្រ ចង​ទូ​កុងតឺន័រ​ដើម្បី​ស្ទូច​ឡើង​ទាំងអស់ ។

ចំពោះ​តួ​កប៉ាល់ គេគ្រោង​នឹង​ប្រើ​ពោង​សា​ឡង់​បណ្តែត​ឡើង ប៉ុន្តែ​មិន​អាច​កំណត់​ពេលវេលា​បាន​ឡើយ ។

សូម​រំលឹក​ថា កប៉ាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ទូ​កុងតឺន័រ​ចំនួន​៥៣​ទូ ត្រូវ​បាន​លិច​ដោយសារ​រលក​សមុទ្រ គឺជា​កប៉ាល់​ដឹក​ទំនិញ​ពី​ប្រទេស​ចិន ចូល​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលាម៉ោង៩ព្រឹកថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ បាន​ជួបនឹង​ខ្យល់ព្យុះ​រលក​ខ្ពស់​ៗ​ត្រង់​ចំណុច​ចន្លោះ​កោះ​ម្នាស់ និង​កោះ​រ៉ុ​ង ស្ថិត​ក្នុង​ទឹកដី​ខេត្តកោះកុង៕