ឯកឧត្តមម៉ុន មាគា៌អតីតស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កូនបង្កើត កូនប្រសារ ចៅ ចៅទួត ព្រមទាំងបងប្អូនកូន ក្មួយទាំងញាតិមិត្តរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះមហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ លឿង សែត នៅញាតិការដែលបានទទួលមរណកាលនាពេលកន្លងទៅ។
កម្មវិធីបុណ្យថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោងឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នៅវេលាម៉ោង ៨:០០ព្រឹក ពិធីលើកទង់ ហើយវេលាម៉ោង ១:០០រសៀល ធ្វើពិធីក្រុងពាលី ធ្វើបទនមស្សការថ្វាយបង្គំ ព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ។ វេលាម៉ោង ២:០០រសៀល និមន្តធម្មកឋិកសម្តែងធម៌ទេសនា ។ វេលាម៉ោង ៤:០០រសៀល ជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយ និងទទួល បដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសនៅក្នុង ទីអារាម វត្តបុទម្ពរ (ហៅវត្តសៀមបោយ) ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លុះព្រឹកឡើង ៖ ថ្ងៃសៅរ៍ ៨រោច ត្រូវនឹងថ្ងៃទី២៩ ខែ ឆ្នាំដដែល វេលាម៉ោង ៧:០០ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ ។ វេលាម៉ោង ១០:០០ព្រឹក វេរភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ច បង្ហើយបុណ្យ ។
នៅក្នុងកម្មវិធីបុណ្យដែលបានចូលនៅពីថ្ងៃសុក្រនេះមានភាពអធិកអធម្មក្រៃលែង ដោយបានចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិជិតខាង ជាពិសេស មិត្តភក្កិញាតិមិត្តរបស់ឯកឧត្តម ម៉ុន មាគា៌និងលោកជំទាវព្រម ទាំងបុត្រាបុត្រី ចៅៗ។ អំណាចកុសលផលបុណ្យទាំង អម្បាលមាន សូមជូនកុសលផលបុណ្យដល់លោកដល់មហាឧបាសិកាពុទ្ធសាសនូបត្ថមក៏ លឿង សែត និងញាតិកាទាំងប្រាំពីរសន្ដានសូមឲ្យបានរួច ចាកទុក្ខកុំបីឃ្លៀងឃ្លាតឡើយ៕