ខណៈដែលខេត្តតំបន់ជាប់ព្រំដែនកម្ពុជា-ថៃកំពុងរងគ្រោះដោយទឹកជំនន់ អគ្គនាយកស៊ីម៉ាក់ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
ដូច្នេះប្រសិនបេីបងប្អូនជួបប្រទះ និងសង្ស័យជាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះ សូមទាក់ទងផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬកំលាំងកងខេមរភូមិន្ទ ឬកំលាំងប៉ូលីស ឬកំលាំងសុីម៉ាក់ ដេីម្បីបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទាំងនោះជូនបងប្អូនធានាសុខសុវត្ថិភាពប្រជាពលរដ្ឋទាំងមូល៕