ទំនប់អាងអូរខៃដន ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានបាក់កាលពីព្រឹកមិញនេះបណ្ដាលឲ្យទឹកហូរជន់លិចផ្លូវជាតិលេខ៥ នៅចំណុចកូនដំរី និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បាននិងកំពុងបន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដន មកកាន់ទីកន្លែងសុវត្ថិភាពហើយ៕