របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានមនុស្សសរុបចំនួន ២៥នាក់ហើយបានស្លាប់ដោយសារទឹកជំនន់។
តាមរបាយការណ៍ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ខេត្តបន្ទាយមានជ័យ ត្រូវរកឃើញថា មានមនុស្សស្លាប់ច្រើនជាងគេ រហូតដល់ទៅ១៥នាក់ ហើយមូលហេតុភាគច្រើន គឺដោយសារលង់ទឹក៕