ក្រោយពីមានការរីករាលដាលខ្លាំង នៃវីរុស Covid-19 ដោយក្នុងនោះ ក្រសួងសុខាភិបាល ក៏បានចេញវិធានការផ្អាករោងភាពយន្តទាំងអស់នៅទូទាំងប្រទេសផងនោះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏បានជូនដំណឹងអំពីការលុបចោលនូវរាល់សកម្មភាពរបស់ខ្លួនដែលបានគ្រោងទុកទាំងអស់។
តាមការគ្រោងទុក មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលបើកកម្មវិធីកាលពីថ្ងៃទី១៣ ខែមីនា គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២២ ខែមីនា ខាងមុខ ដោយមានការបញ្ចាំងខ្សែភាពយន្តល្បីៗជាច្រើន ហើយការប្រកាសពាននឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា៕