ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី ៩ តុលា ២០២០ កន្លងទៅ បានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់បើកដំណើរការឡើងវិញ។
ការបើកដំណើរការនូវគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនេះ គឺគ្រឹះស្ថានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នឹងខ្ជាប់ខ្ជួនតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន ។
សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវបានបិទទ្វារកាលពីដើមឆ្នាំនេះ ដើម្បីបង្កាការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឲ្យសិស្សនិស្សិតសិក្សាតាមប្រពន្ធ័សិក្សាពីចម្ងាយជំនួសវិញ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ ក៏បានអនុញ្ញាតឲ្យសាលាបតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បើកឡើងវិញក្នុងដំណាក់កាលទី២ផងដែរ ដោយសិស្សមករៀនផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់ចំនួន ២ ទៅ ៣ថ្ងៃ ហើយសល់ពីនេះត្រូវសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ និងស្វ័យសិក្សាដោយខ្លួនឯង រួមទាំងបែកចែកវេនសិក្សាមិនឲ្យដូចគ្នា ដោយកំណត់ជាក្រុមៗផងដែរ។ ដោយឡែកសម្រាប់និសិត្សថ្នាក់ឧត្តមសិក្សាវិញ ក៏នឹងបានចូលវិញហើយ ចាប់ពីថ្ងៃទី ៩ តុលា ២០២០ តទៅ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖