សង្គម

ឈ្មួញនាំចូលប្រហុកសាច់ត្រី១ថ្ងៃៗរាប់តោនពីវៀតណាមមកកម្ពុជា ដោយមិនរំខានអាជ្ញាធរខេត្តតាកែវ

ខេត្តតាកែវ÷ ប្រជាពលរដ្ឋបង្ហើបប្រាប់ឱ្យដឹងថា ថ្មីៗនេះឈ្មួញម្នាក់ឈ្មោះ តាងៀ រស់នៅភូមិកំពង់អំពិល ស្រុកបុរីជលសារ បាននាំចូលប្រហុកត្រីពីប្រទេសវៀតណាមរាប់តោន ដែលនាំចូលតាមច្រកកំពុងក្រសាំង ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ យកមកលក់ឱ្យឈ្មោះ កាព្រឿង រស់នៅ ភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ហើយ កាព្រឿង បានចែកចាយបន្តឱ្យឈ្មួញជាច្រើននាក់ទៀត ដើម្បីលក់លើទីផ្សារនៅកម្ពុជា ។ ការនាំចូលប្រហុកពីប្រទេសវៀតណាមនេះ មិនមានការត្រួតពិនិត្យត្រឹមត្រូវនោះទេ។ ដូច្នេះវាបង្កហានិភ័យខ្លាំងណាស់ ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេស។ រីឯស្ថាប័ន អ្នកប្រកួតប្រជែងក៏មិនឃើញមានចំណាត់ការដែរ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា ឈ្មួញដែលទិញ តពី កាព្រឿង មានរស់នៅភូមិរលួស,ភូមិសរសៃ,ភូមិព្រៃទូក,ភូមិតាសេក,ភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយឈ្មួញទាំងនេះបានលើកលក់បន្តចែក ចាយចរាចរណ៍ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយមិនឃើញមានមន្ត្រីជំនាញកាំកុងត្រូល ឬមន្ត្រីជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគុណភាពទំនិញទេពោលគឺគ្មានច្បាប់អនុញ្ញាតអាជីវកម្មឡើយ។ និយាយរួមអាជ្ញាធរខេត្តតាកែវ របស់លោក អ៊ូច ភា មិនដែលខ្វល់អំពីបញ្ហាជនជាតិវៀតណាមចេញ-ចូល ក្នុងប្រទេសកម្ពុជា ក៏ដូចជាការនាំទំនិញគ្មានគុណភាពឲ្យប្រជាពល រដ្ឋខ្មែរប្រើប្រាស់នោះដែរ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ហើយកន្លងទៅ កាលពីឆ្នាំ ២០១៨ ប្រធានកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លៀងគង់ ក៏ធ្លាប់បានចុះត្រួតពិនិត្យរកឃើញ ប្រហុកធ្វើពីត្រីនាំចូលពីវៀតណាម ជាង១តោន មានផ្ទុកសារធាតុគីមី ដែលស្ថិតនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយបានបិទអាជីវកម្ម មិនឱ្យចែក ចាយលក់បន្ត នៅលើទីផ្សារឡើយ ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការផងដែរ។

បងប្អូនប្រជាពលរដ្ឋ សំណូមពរទៅដល់ មន្ត្រីជំនាញកាំកុងត្រូល និងមន្ទីរជំនាញ ក៏ដូចជាប៉ូលិសសេដ្ឋកិច្ច មេត្តាមានវិធានការ ចុះត្រួតពិនិត្យ ទីតាំងទាំងនេះដើម្បីការពារសុវត្ថិភាព ចំណីអាហារ ដែលមានផ្ទុកសារធាតុ គីមី ដែលបងប្អូននិយម ទិញត្រីប្រហុក ដោយមិនដឹងថា ត្រីប្រហុកណា មានផ្ទុកសារភាពគីមីឬត្រីប្រហុកណា គ្មានផ្ទុកនៅសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ ទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋនោះទេ ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299