សង្គម

តុលាការសម្រេចចោទប្រកាន់លើជនសង្ស័យ៦នាក់ករណីរំ.លោ.ភ.បូ.កនៅសៀមរាប និងបន្តស្វែងរកចាប់ខ្លួន១៤នាក់ផ្សេងទៀត

ករណីរំលោ.ភ​សេ.ពសន្ថវៈ(រំលោ.ភបូក) លើ​ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ពេលនេះ តុលាការខេត្តសៀមរាប បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​៥​នាក់ និង​ម្នាក់ទៀត លើក​លែងឱ្យនៅក្រៅឃុំ ក្នុង​ចំណោម​ជនសង្ស័យទាំង២០​នាក់។ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងចុះស្រាវជ្រាវស្វែងរកជនសង្ស័យ១៤នាក់ទៀត បន្ទាប់ពីមានបទបញ្ជាក្ដៅពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សូមជម្រាបថា ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យចំនួន៦​នាក់​នេះ កើតឡើងកាលពីថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្រុងសៀមរាប។ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប កាលពីថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០២៤ បាន​បំភ្លឺ​ជុំវិញករណី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Somaly Mam ម៉ែចាស់» និង​មានការចុះផ្សាយលើសារព័ត៌មាន​មួយ​ចំនួន​ថា «ក្មេង​ស្រីអាយុ​១៥​ឆ្នាំ ត្រូវ​បាន​គេចាប់[រំលោភ​បូក​]រហូត​ដល់​ទៅ​២០​នាក់។ ភ្លាមៗ សមត្ថ​កិច្ច​ចាប់​បាន​ជនល្មើស ខណៈពេលនោះឪពុក​បង្កើត​ក្មេងស្រីរងគ្រោះ​ខឹង​ពេក​ ក៏​បានវាយ​ជនបង្ក ធ្វើឱ្យឪពុក​ក្មេងស្រីរងគ្រោះ​ត្រូវ​ជាប់​ពន្ធនាគារ​ រីឯ​ជនល្មើស​១៤​នាក់ បែរជានៅក្រៅ​ឃុំ»។ ក្រោយភ្ញាក់ផ្អើលករណីខាងលើនេះ រដ្ឋមន្ត្រី​ក្រសួងក្រសួងយុត្តិធម៌ បានស្នើឱ្យប្រធាន​សាលាដំបូង និង​អយ្យការ អមសាលាដំបូង​ខេត្តសៀមរាប ពិចារណា​ឡើង​វិញលើ​ទិដ្ឋភាព​ច្បាប់ និង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់​លើ​ករណី​រំលោភ​បំពាន​ផ្លូវភេទ((រំលោ.ភបូក)លើ​ក្មេង​ស្រី​រងគ្រោះ។

យ៉ាងណា នៅថ្ងៃបំភ្លឺដដែលនោះ ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុ​វ័​ន្ត ដែលជាឪពុកក្មេងស្រីរងគ្រោះ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន និង​បន្ត​ការ​ស៊ើបសួរ​លើ​សំណុំរឿងនេះ​តាម​នីតិវិធី​ច្បាប់។ ជាលទ្ធផល ចៅក្រមសើបសួរ បានសម្រេចចោទប្រកាន់លើជន​សង្ស័យ​ជាយុវជនចំនួន៦នាក់រួមមាន៖ ជន​សង្ស័យ​ទី១.ឈ្មោះ អ៊ីម វណ្ណអ៊ីន អាយុ១៥​ឆ្នាំ មានទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជន​សង្ស័យ​ទី២.ឈ្មោះ សេង សំណាង អាយុ១៦ឆ្នាំ មានមុខរបរជាអ្នករត់តុ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជន​សង្ស័យ​ទី៣.ឈ្មោះ ស្រី សុវណ្ណមករា អាយុ​១៥ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជន​សង្ស័យ​៤.ឈ្មោះ ឃុំ សាវី អាយុ១៦ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជន​សង្ស័យ​ទី៥.ឈ្មោះ ឡុង សេងឡាយ អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប និងជន​សង្ស័យ​ទី៦.ឈ្មោះ ឌឿន បញ្ញាស័ក អាយុ​១៧ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែក ជនសង្ស័យ​ទាំង​១៤​នាក់ផ្សេងទៀតដែល​ស្ថិតនៅក្រៅឃុំ ​កម្លាំងកងរាជអាវុធហត្ថខេត្តកំពុង​បន្តនីតិវិធីចុះ​ស្រាវជ្រាវ ​ចាប់ខ្លួន​យកមកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់ជាបន្តទៀត៕