សង្គម

លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យ ដែលដល់អាយុចូលនិវត្តន៍ ទើបរត់ការពន្យារកំណើត?

ខេត្តបន្ទាយមានជ័យ÷ លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យ ដែលដល់អាយុចូលនិវត្តន៍ ទេីបរត់ការពន្យារកំណើតរួច ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កេីត សុទ្ធារ៉ា ដែលមានបញ្ហាសុខភាព ។ បន្ទាប់ពីចូលកាន់តំណែងភ្លាមលោកនូ ស៊ីថា បានធ្វើកំណែរទម្រង់ភ្លាមដែរ ដោយដាក់មន្ត្រីគយ និងជនស៊ីវិលច្រើននាក់ឱ្យធ្វើប្រតិបត្តិការនៅតាមផ្លូវជាតិសំខាន់ៗ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ។

ប្រភពរាយការណ៍ថា វាមិនមែនជាការលំបាកនោះទេសម្រាប់លោកនូ ស៊ីថា ដែលមានជំនាញច្បាស់លាស់ក្នុងបញ្ហាស្វែងរកចំណូលជូនជាតិមាតុភូមិនោះ។ ដោយ សារតែលោកមានគុណបំណាច់ធំៗ ក្នុងបុព្វហេតុនៃការ ស្វែងរកចំណូលជូនជាតិនោះហើយ ទើបបានជាថ្នាក់ ដឹកនាំព្រមតាមសំណើ ក្នុងការពន្យារអាយុរបស់លោកនូ ស៊ីថា ដែលជាការផ្ដល់ឱកាសឲ្យលោកនៅបន្តការងារបានយូរអង្វែងតទៅទៀត។ អ្វីដែលសំខាន់ជាងនេះទៅ ទៀតគឺក្រុមមន្ត្រីគយលាយឡំ ដោយជនស៊ីវិល ត្រូវគេខ្សឹបថា បានចេញធ្វើប្រតិបត្តិការតាមច្រកព្រំដែននិងខ្សែផ្លូវជាតិសំខាន់ៗ ដើម្បីពង្រឹងកម្លាំងគយ ស្វែងរកចំណូលជូនជាតិ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កំណែទម្រង់របស់
លោកនូ ស៊ីថា ហាក់ដូចជាធ្វើឲ្យក្រុមអ្នករកស៊ីភាគច្រើនមិនសប្បាយចិត្ត ព្រោះគេដឹងថា ក្រៅតែពីបង់ពន្ធជូនជាតិហើយនោះ ក៏ត្រូវមានលុយសម្រាប់បង់ពន្ធជូនពួកមន្ត្រីគយផ្សេងទៀត។ មានន័យថា អំពើពុករលួយក្រោមការដឹកនាំរបស់ លោកនូ ស៊ីថា ត្រូវគេមើលឃើញជាបណ្ដើរៗថានមានភាពធ្ងន់ធ្ងរជាងលោកកើត សុទ្ធារ៉ា នោះទៅទៀត។ យ៉ាងណាក៏ដោយដង្កាប់នៃអំណាចប្រមូលលុយស្ថិតនៅក្រោមកណ្ដាប់ដៃលោកនូ ស៊ីថា ដែលមិនអាចមាននរណាតវ៉ាបានឡើយ។ ដូច្នេះបើចង់រកស៊ីតទៅទៀត មានតែងាកក្បាលមកចរចាជាមួយ
លោកនូ ស៊ីថា ឲ្យហើយទៅ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីបានឡេីងកាន់តំណែងភ្លាម លោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរ ដេីម្បីទប់ស្កាត់អំពេីរត់ពន្ធ ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមករាជធានីភ្នំពេញ បានប្រាប់ថា បន្ទាប់ពីលោក នូ ស៊ីថា ឡេីងតំណែងភ្លាមៗ តម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រេីនៗដោយលេីកហេតុ ផលថា ដេីម្បីរកចំណូលចូលជាតិ។ សូមអបអរសាទរណាស់ បេីវិធានការរបស់លោក នូ ស៊ីថា ពិតជាប្រឹងប្រែងដេីម្បីប្រយោជន៍ជាតិ ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840742/061881299