សម្ដេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី២៤ខែមេសានេះ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការថា សម្តេចគ្មានលទ្ធភាពផ្ដល់លុយជិត៧លានដុល្លារ ដូចលោក សាពូន មីដាដា លើកឡើងឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ “លោក សាពូន បមីដាដា បានបង្ហោះសារ ដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា? ។
តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ ។
សម្តេចបន្តថា ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរ មិនកើតពុកម៉ែបដិសេដ្ឋ មិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះ ចំនួន ៤ ដែលគ្មានលុយបង់រំលោះឲ្យគេ ។
កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែ តាមរយះការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារ វាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ” ៕