សង្គម

លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុកបន្ទាយ មាស ឃុបឃិតជាមួយក្រុមហ៊ុនហេងបុរីធ្វើផ្លូវគ្មានគុណភាពបំផ្លាញលុយជាតិ

ខេត្តកំពត ៖ លោកហ៊ុន អៀង មេឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត បានទទួលលាភសក្ការៈប៉ុន្មានពី លោក ហេង បូរី ក្រុមហ៊ុន ហេង បូរីមានលាភ បានចេះតែគុបគិត ឲ្យក្រុមហ៊ុននេះ ដេញថ្លៃបានក្នុងតម្លៃថោកនៅតែជាប់។ លោកមេឃុំប្រាប់អ្នកព័ត៌មានថាមិនបានមកចុះកុងត្រាធ្វើទេ។ បើមិនចុះកុងត្រាទេ ហេតុអីមិនលុបឈ្មោះក្រុមហ៊ុនេះចោល។ មិនតែប៉ុណ្ណោះថ្មីៗនេះបែកធ្លាយ ហេង បូរី ធ្វើផ្លូវនៅភូមិស្វាយផ្អែម គំរោងឆ្នាំ២០២៣នោះទៅវិញ? ប្រការនេះប្រជាពលរដ្ឋចោទ សួរថា លោកចេះលេងបំភាន់ភ្នែកឬយ៉ាងដូចម្ដេច?ពី ព្រោះក្រុមហ៊ុននេះដេញថ្លៃឃុំសង្កាត់ត្រឹមតែ ៨លានរៀលកាលពីឆ្នាំ ២០២៣ ។

លោកមេឃុំ វត្តអង្គខាងជើង បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុន ហេងបូរី កាលពីឆ្នាំ២០២៣ ចូលរួមដេញថ្លៃក្នុងតំលៃថោកទាបបំផុតត្រឹម៨លានរៀល។ លោកមេឃុំបញ្ជាក់ថា ក្រុមហ៊ុននេះមិនបានមកចុះកុងត្រាធ្វើទេ ។

នៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២៤ អ្នកសារព័ត៌មាន បានបទសម្ភាសន៍លោកមេឃុំ លោកបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវ ដែលស្ថិតនៅក្នុងភូមិស្វាយផ្អែម មិនមេនក្រុមហ៊ុនហេងបុរី ធ្វើគម្រោងឆ្នាំ ២០២៤ ទេគឺធ្វើឆ្នាំ២០២៣ ទេ។ ការលើកឡើងរបស់លោកមេឃុំហាក់ដូចជាភ្លេច បទសម្ភាសន៍កាលពីលើកមុន លោកបានប្រាប់សារព័ត៌មានថា”ក្រុមហ៊ុនហេង បូរី ចាំបើកសៀវភៅមើលសិន” ។ ស្រាប់នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ មានសារព័ត៌មានសម្ភាសន៍ប្រជាពលរដ្ឋម្នាក់ប្រាប់ថា នេះជាផ្លូវសាងសង់ដោយ ហេងបូរី ទៅវិញ ហើយពលរដ្ឋម្នាក់ទៀត បានប្រាប់ថាគម្រោងនេះទឹកប្រាក់១៨៣លានរៀល។ 

តើនេះជាទម្លាប់ចាក់ស្តើង សុីក្រាស់ ឬក៏ដេញតំលៃថោកទើបទទូលបានគម្រោង? ចុះគុណភាពផ្លូវនៅត្រង់ណា ចុះថវិកាឃុំសង្កាត់ ក្នុងអាណត្តិរបស់លោក ចំណាយមានតម្លាភាពដែរទេ ? ចម្ងល់តើ លោក ហេង បូរី បានប្រាក់មកពីណា ដើម្បីបំពេញបន្ថែមក្នុងការសាងសង់?  ក្នុងលោកនេះ គ្មានក្រុមហ៊ុនណាធ្វើផ្លូវ ដាក់ដេញថ្លៃ  ត្រឹមតែ ៨លានរៀល ដល់ពេលធ្វើចេញមកទឹក១៨៣ លានរៀល? 

តើលោកមេឃុំសរសេររបាយការណ៍កុហកភូតភរដើម្បីយកថវិកាជាតិឬយ៉ាងណា?  ឬឃុបឃិតជាប្រព័ន្ធ ចុះថវិកាជាតិមិនរលាយទេឬ? ហេតុអីបានជាលោកមេឃុំនិយាយកុហកអ្នកសារព័ត៌មានម្ដងជាពីរដងឬលោកធ្វើដើម្បីយកលុយជាតិទៅចាយ? 

លោក ឆឹង មីនា នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត ដែលទើបឡើងតំណែងថ្មីៗ តើលោកបានជ្រាបទេ ករណីក្រុមហ៊ុនហេងបូរីទទួលបានគម្រោងក្នុងតម្លៃថោកបំផុត តើគុណភាពស្តង់ដានៅត្រង់ណា ឬលោកទទួលបានលាភសក្ការៈនោះដែរ ឬអំណាច លោកហេង បូរី នោះធំជាងចៅហ្វាយខេត្តកំពតទៅទៀត?៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299