ខេត្តមណ្ឌលគិរី÷ លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រកាសថា រង់ចាំរបាយការណ៍ផ្លូវការពីមន្ត្រីពាក់ព័ន្ធ នឹងការអនុញ្ញាតឲ្យឈ្មួញចូលអារឈើជាថ្នូរ នឹងលុយកាក់នោះសិន ទើបអាចដឹងថា តើនឹងមានចំណាត់ការអ្វី? ប្រសាសន៍របស់លោកប្រធានមន្ទីរបែបនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា កូនចៅរបស់លោកពិតជាបានទទួលលុយពីឈ្មួញដើម្បីបានសិទ្ធិចូលអារឈើប្រាកដមែន។
ករណីមន្ត្រីបរិស្ថានទទួលលុយពីឈ្មួញ ត្រូវបានបែក ធ្លាយពេញខេត្តមណ្ឌលគិរី ជាពិសេសឈ្មួញអតីតអ្នក កាសែតបានទម្លាយសារវេលុយ ជូនមន្ត្រីកងរាជអាវុធ ហត្ថចំនួន១លានរៀល និងមន្ត្រីបរិស្ថានក្នុងតួនាទីជាប្រធានស្នាក់ការរងត្រពាំងដៃខ្លា នៃដែនជម្រកសត្វព្រៃកែវសីមា១លានរៀល។ ប្រធានមន្ទីរបរិស្ថាន ហាក់ដូច ជាមានចេតនា មិនទទួលខុសត្រូវ ឬមិនទទួលស្គាល់ចំពោះភស្តុតាង នៃការវេរលុយនោះដោយអះអាងថា ជាការ”សង” ថ្លៃអ្វីផ្សេង។ ប៉ុន្តែមិនអាចទៅរួចទេ។ រីឯភាគីអ្នកចូលអាឈើបានផ្ដល់លុយឱ្យមន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថទទួលស្គាល់ថា វាជារឿងលុយកាក់ដើម្បីបានចូលអាឈើ។
លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆ្លើយតបនឹងអ្នកកាសែតថា លោករង់ចាំរបាយការណ៍ពីមន្ត្រីដែលពាក់ព័ន្ធ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងអំពើ ទទួលសំណូកសូកប៉ាន់នោះ។ ប្រភពពីពួកឈ្មួញដែលចូលទៅអាឈើនៅតំបន់ត្រពាំងដៃខ្លា(ដើមឈើក្នុងដែនអភិរក្ស)ហើយក៏ជាអ្នកបោះលុយឲ្យ លោកឆេង សុធា ត្របាក់១លានរៀលនោះ ប្រាប់អ្នកកាសែតគ្នីគ្នារបស់គាត់ថា លោកឆេង សុធា ត្រូវបានផ្ទេរចេញពីដែនជម្រកកែវសីមាហើយ ដោយលោកប្រធានឆៅ ប៊ុនធឿនជាអ្នក ចុះហត្ថលេខា។
លោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែសីមា មិនឆ្លើយតបសំណួរជាមួយអ្នកកាសែតនោះទេ ដោយជំរុញឲ្យទៅសួរ អ្នកនាំពាក្យមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីវិញ។
ករណីឃុបឃិតគ្នាឲ្យមានសកម្មភាពចូលកាប់ឈើ នៅតំបន់អភិរក្សនៃស្នាក់ការរងត្រពាំងដៃខ្លា បានកើតឡើងកំឡុងដើមខែមីនាឆ្នាំ២០២៤ ដែលក្នុងនោះលោក ឆេងសុខធា ប្រធានស្នាក់ការរងត្រពាំងដៃខ្លា ទទួលប្រាក់១ លានរៀលនិងលោកចេង ឈុន មន្ត្រីកងរាជអាវុធហត្ថ
លើផ្ទៃប្រទេសទទួលបាន១លានរៀលដែរ។ បើតាមលោកប្រធានមន្ទីរ ចង់ឲ្យអ្នកទទួលប្រាក់១លានរៀលម្នាក់ពីឈ្មួញនាំគ្នាបដិសេធចុងសន្លឹកវីងនោះថា ជាលុយសងថ្លៃជំពាក់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខាងឈ្មួញចូលកាប់ឈើ ហាក់ដូចជាមានជំហច្បាស់ លាស់ថា លុយនោះគឺជាលុយសូកប៉ាន់ឲ្យមន្ត្រីបរិស្ថាននិងមន្ត្រីកងរាជអាវុធហត្ថដើម្បីបានចូលអារឈើ។
រឿងនេះនឹងចប់ត្រឹមការផ្ទេរចេញរបស់លោកឆេង សុធាឬយ៉ាងណា? មិនទាន់មានប្រតិកម្មពីក្រសួងបរិស្ថានយ៉ាងណានៅឡើយទេ? ចំពោះករណីមន្ត្រីអ្នកការពារព្រៃឈើបែរជាទទួលយកលុយពីឈ្មួញ ហើយបិទភ្នែកឲ្យគេចូលអាឈើស្រស់ៗបែបនេះ។ គេបណ្ដាញសារព័ត៌មានពេញចិត្តមេឌា រងចាំការឆ្លើយតប ពន្យល់បន្ថែមណាមួយពីក្រសួង បរិស្ថាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299