នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការប្រកួតប្រជែងខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ នារដូវចូលឆ្នាំខាងមុខ តាមបណ្ដាខេត្តរាជធានីទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរទៅដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនិងជំរុញទៅដល់ប្រជាពលរដ្ឋចូលរួមសប្បាយឱ្យបានគ្រប់គ្នាប្រកបដោយការទទួលខុសត្រូវចៀសវាងផឹកគ្រឿងស្រវឹងហើយបើកបរ។
សម្ដេចបានស្នើទៅដល់ខេត្តនីមួយៗដាក់ការប្រកួតប្រជែងគ្មានគ្រោះថ្នាក់ចរាចរណ៍។ ហើយខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដូវចូលឆ្នាំខាងមុខនេះនឹងទទួលបានរង្វាន់ពីនាយករដ្ឋមន្ត្រីផងដែរ៕