សង្គម

រថយន្តដឹកធ្យូងរាប់សឹបតោនប្រុងឆ្លងទៅវៀតណាមខូចទៅមុខលែងរួចអត់មានសមត្ថកិច្ចហ៊ានចូលត្រួតពិនិត្យឡើយ

ខេត្តក្រចេះ÷ សេចក្តីរាយការណ៍ពីព្រំដែនខេត្តក្រចេះបានឲ្យដឹងថា គេឃើញរថយន្តយីឌុប១គ្រឿង ដែលតែងតែដឹកជញ្ជូនធ្យូងពេញប្រៀបចេញពីតំបន់ទឹកដីឃុំស្វាយជ្រះ បំណងឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងជ័យឃ្លាំងស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តែទៅមុខលែងរួចដោយសារតែរថយន្តនោះឡោកម៉ាសុីន។ យ៉ាងណាក៏ដោយ មិនឃើញមានសមត្ថកិច្ចជំនាញចុះ ទៅសួរនាំឬជួយជួសជុលរថយន្ត ឲ្យដំណើរការអាចបើក បរទៅមុខឆ្លង ទៅប្រទេសវៀតណាមបាននោះឡើយ។

រថយន្តដឹកធ្យូងហើយឡោកម៉ាសុីនខូច ទៅមុខលែងរួចនោះគឺត្រូវក្រុមអ្នកការសែតប្រទះឃើញនៅវេលា ម៉ោង ៨ព្រឹក ថ្ងៃទី២៨ខែ មិនា ឆ្នាំ២០២៤ ត្រង់ចំណុចក្បែររោងជាងជួសជុលរថយន្តស្ថិតនៅតំបន់ ក្នុងផ្សារកាបីឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ តាមប្រភពបានបង្ហើបថា រថយន្តយីឌុបនោះតែងដឹកជញ្ជូនធ្យូងញឹកញាប់ដែលតែងប្រមូលទិញពីតំបន់ឡដុតធ្យូងនៅ
ក្នងទឹកដីឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះទៅលក់នៅប្រទេសវៀតណាមហើយមានម្ចាស់ជាប្រពន្ធ លោកនាង ចំរើន.ឮ នៅច្រករបៀងអូរលាវ(D1)ស្ថិតក្នុងឃុំស្រែចារស្រុកស្នួលខេត្តក្រចេះ។

ក្នុងហេតុការណ៍រថយន្តឡោកម៉ាសុីនមានផ្ទុកធ្យូងរាប់សិបតោន ក៏មានអ្នកបានរាយការណ៍ដល់សមត្ថកិច្ចជំនាញឲ្យចុះទៅពិនិត្យដែរតែគេឆ្លើយថា ទីតាំងនៅក្នុងផ្ទះរបស់គេគឺពិបាកធ្វើណាស់។ រថយន្តឡោកម៉ាសុីនទៅហើយពេលនេះ កំពុងតែឲ្យជាងធ្វើការជួសជុលឯធ្យូង
មានរាប់សឹបតោនផ្ទុកនៅលើរថយន្តនោះនៅឡើយ។ ឯលោកចំរើនបានប្រាប់ក្រុមអ្នកកាសែតតាមទូរស័ព្ទថារថយន្តនោះជារបស់ប្រពន្ធគាត់ជាអ្នករកសុីមិនពាក់ព័ន្ធជាមួយគាត់ទេហើយប្រពន្ធគាត់កំពុងដោះស្រាយ។

បញ្ហាធ្យូងនាំឆ្លងដែនទៅប្រទេសវៀតណាមនេះ ហាក់ ដូចជាមិនទទួលបាននូវការយកចិត្តទុកដាក់ទប់ស្កាត់ ពីមន្ត្រីជំនាញនៅតាមព្រំដែននៅឡើយ។ជាងនេះទៅទៀត វាជារឿងដដែលៗដែលពួកមន្ត្រីនៅតាមបន្ទាត់ព្រំដែនជាពិសេសនៅច្រកជ័យឃ្លាំងចាំតែបើកលុយពីឈ្មួញរកស៊ីតែប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្នរថយន្តនោះកំពុងស្ថិតក្នុងការជួសជុលនៅឡើយមិន ឃើញមានសមត្ថកិច្ចណា ហ៊ានដើរមកក្បែរដើម្បីត្រួត ពិនិត្យនៅឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010940832/061881299