ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថាទាក់ទងនឹងមន្ត្រីម្នាក់ពាក់ស្បែកជើងដើរក្នុងវត្ត និងយល់ថា «ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ»។
សម្ដេចតេជោបានសរសេរលើបណ្ដាញសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ជាមួយរូបភាពមួយសន្លឹកដែលមានមន្ត្រីម្នាក់បានពាក់ស្បែកជើងដើរក្នុងវិហារថា៖ «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រិត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ»។
ដោយសំដៅលើវិធានការលើមន្ត្រីម្នាក់នេះសម្ដេចតេជោសង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានះនោះឡើយ៕