ករណីភ្លើងឆេះព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) កាលពីល្ងាចថ្ងៃសៅរ៍ ត្រូវបានអាជ្ញាធរអះអាងថា បង្កឱ្យខូចខាតដំណាំ និងព្រៃឈើប្រមាណ ៤០ហិកតា តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិត និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ មានហេតុការណ៍ភ្លើងឆេះព្រៃមួយបានកើតឡើងនៅជួរជើងភ្នំបូកគោ ដែលប្រភពពីសមត្ថកិច្ចអះអាងថា ហេតុការណ៍ភ្លើងឆេះនេះបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានប្រកាសពីការត្រៀមជួយប្រជាពលរដ្ឋនៅគ្រប់ស្ថានការណ៍ផងដែរ រហូតដល់ភ្លើងរលត់ទាំងស្រុងវិញនៅព្រឹកថ្ងៃអាទិត្យ៕