សង្គម

បងប្រុសដាច់ចិត្តវាយសម្លាប់​ប្អូនបង្កើតខ្លួន ព្រោះតែ…

កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ចាប់ខ្លួន បងប្រុស​បង្កើត​ដែល​វាយ​សម្លាប់​ប្អូន នៅ​ចំណុច​ភូមិ​គគរ ឃុំ​គគរ ស្រុក​កងមាស ខេត្តកំពង់ចាម តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។​ បទល្មើស​នេះ​វាយ​សម្លាប់​ប្អូនប្រុស​បង្កើត​ខ្លួនឯង​នេះ គឺ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ នៅ​ចំណុច​បន្ទាយ​អាមេរិក ក្នុងភូមិ​ថ្គ​ង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​

ជនសង្ស័យ​មានឈ្មោះ ថេ​ង សុធី ហៅ​ថ្លាង អាយុ​៣១​ឆ្នាំ បាន​យក​ដំបង​វាយ ជនរងគ្រោះ​ឈ្មោះ ថេ​ង សុ ថុ​ន ហៅ​ពូជ បណ្តាលឱ្យ​ស្លាប់ ព្រោះតែ​ជនរងគ្រោះ​តែងតែ​រករឿង​ជាមួយ​ម្តាយ បងប្អូន លួច​របស់​ក្នុងផ្ទះ​លក់​គ្មាន​សល់​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជាហេតុ​ធ្វើឱ្យ​ជនសង្ស័យ​ជា​បង​បង្កើត ដាច់ចិត្ត​យក​ដំបង​ឈើ​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ វាយ​បណ្តាល​សម្លាប់​តែម្តង រួច​គេចខ្លួនបាត់ មក​ស្នាក់​នៅផ្ទះ​ម្តាយមីង ភូមិ​គគរ ឃុំ​គគរ ស្រុក​កងមាស ខេត្តកំពង់ចាម។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំខ្លួន​មក​សាកសួរ​បន្ថែម​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ទើប​ប្រគល់ឱ្យ​ម្ចាស់​ករណី ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕