សង្គម

អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារ អនុគណៈកម្មាធិការខេត្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ

(ពោធិ៍សាត់) ៖ ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារ អនុគណៈកម្មាធិការខេត្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ: ឯកឧត្តម នឹងឈានដល់ការអនុវត្តវិធានការក្តៅ ប្រសិនបើពិនិត្យឃើញមន្រ្តីណាដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តិបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដើម្បីជួយឱ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិបៃតងដ៏ស្រស់បំព្រងដើម្បីលើកស្តួយសោភណភាពតំបន់ទេសចរណ៍ នឹងសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោក លោកស្រី ក្រុមការងារអនុគណៈកម្មាធិការខេត្តទប់ស្កាត់បទល្មើសធនធានធម្មជាតិខេត្ត៕