ខេត្តកំពង់ចាម ៖ ចៅហ្វាយខេត្តកំពង់ចាម និងអាជ្ញាធរស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃ ទី២ ខែមីនា ឆ្នាំ២០២៤ ដឹកនាំកម្លាំងចុះពិនិត្យសកម្មភាពកាយយកថ្មចេញពីក្នុងទន្លេមេគង្គនៅចំណុចភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដោយបានវាយតម្លៃថាការថ្មនេះសម្រេចបាន៧០%ហើយ។ បញ្ហានេះជារឿងមួយ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ អ្នកតាមដានចង់ឃើញអំពីភាពស្មើគ្នា ចំពោះមុខច្បាប់ ដោយបានលើកជាឧទាហរណ៍ថា អ្នកប្រព្រឹត្តបទល្មើសនេសាទតិចតួចត្រូវគេចាប់មកផ្តន្ទាទោស ថតផ្សាយព្រោងព្រាត, រីឯអ្នកចាក់ដីលុបទន្លេកំហុសមានចែងក្នុងច្បាប់ មិនទាន់ត្រូវបានច្បាប់អនុវត្ត។ ឮថាបញ្ជូនសំណុំរឿងទៅតុលាការហើយ..?
ប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេសនិងខ្មែរនៅលើពិភពលោក កំពុងរងចាំមើលថា តើបុរសជនប្រព្រឹត្តល្មើសច្បាប់ចាក់ថ្ម ប៉ងរំលោភយកផ្ទៃទន្លេមេគង្គត្រូវផ្ដន្ទាទោសដែរឬទេ? នៅពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងតឹងរឹង ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងឡាយ។ អាជ្ញាធរខេត្តកំពង់ចាមហាក់ដូចជាទន់ដៃចំពោះឈ្មួញឈ្មោះ អ៊ាង ដែលជាអ្នកចាក់ដីប៉ងរំលោភយកទន្លេនៅឯស្រុកស្រីសន្ធរនោះ។ គេពិបាកជឿណាស់ថា អាជ្ញាធរស្រុកស្រីសន្ធរមិនដឹង ។ យ៉ាងណាក៏ដោយចៅហ្វាយខេត្តកំពង់ចាមថ្លែងថា គេបានបញ្ជូនសំណុំ រឿង (ក្រដាស)ទៅតុលាការហើយ។ វិធានការយ៉ាងណាទៀតនោះ គឺរង់ចាំមើលតុលាការខេត្តកំពង់ចាម?។
អាចនិយាយបានថា ជាព្រឹត្តិការណ៍បំពានច្បាប់ដ៏ធំមួយដែលបុរសម្នាក់គេស្គាល់ថា ឈ្មោះអ៊ាង បានចាក់ដីប៉ុន ប៉ងលុបទន្លេមេគង្គចូលផ្ទៃទឹកចម្ងាយជាង៥០ ម៉ែត្រនិងបណ្ដោយជាង១០០ម៉ែត្រ នៅចំណុចភូមិព្រែទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅតាមបណ្ដាញសង្គម ហើយអាជ្ញាធរខេត្តកំពង់ចាមក៏បានកោះប្រជុំក្នុងរឿងនេះដែរ។ លោកឧកញ៉ាចាក់ដីលុបទន្លេមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា លោកគិតថា គ្មានកំហុសទេ ព្រោះចាក់នៅលើដីអតីតកេរ្តិ៍មរតកទន្លេដែលបាក់លេបដីរបស់លោក ចូលទៅក្នុងទន្លេអស់ទៅ។ ដីច្រាំងខាងលើបាក់កំឡុងឆ្នាំ ២០២១ ដោយនិយាយឱ្យខ្លី លោកចាក់ដីចាក់ថ្មនេះ គឺគ្រាន់តែចង់យកដី ឬទីតាំងដែលបាក់ចូលទន្លេនោះមកវិញប៉ុណ្ណោះ។ ដូច្នេះគ្មានកំហុសទេ ស្ដាប់ប្រសាសន៍របស់លោកឧកញ៉ាអ៊ាង,តើចៅហ្វាយខេត្តកំពង់ចាម,អ្នកកាន់ច្បាប់ក្រសួងធនធានទឹក យល់យ៉ាងណាដែរ?
លោកទន់ ឆៃអ៊ាង បាននិយាយនៅទីកន្លែងកាយយកថ្មពីក្នុងទន្លេមកវិញនៅមាត់ទន្លេ ភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថា អ្វីដែលលោកខុសតែ មួយប៉ុណ្ណោះគឺមិនបានសុំច្បាប់អាជ្ញាធរ។ ឮទេ អស់ លោកអាជ្ញាធរ ! លោកឧកញ៉ាចាក់ដីចូលទន្លេមេគង្គគឺលោកមិនខុសច្បាប់ទេ។ លោកឧកញ៉ាខុសតែ១ប៉ុណ្ណោះគឺមិនសុំច្បាប់អាជ្ញាធរ(Six)។ លោកស៊ឹម គង់ ចៅហ្វាយ ស្រុកស្រីសន្ធរ?,មេៗដឹកនាំខេត្តកំពង់ចាមជាអភិបាល រងច្រើនរូបផ្សេងទៀតមានដឹងថា ឆ្នាំ២០២១នៅចំណុចដែលឧកញ៉ាអ៊ាងចាក់ដីចូលទន្លេនោះ មានបាក់ច្រាំង ទន្លេដែរឬទេ? ករណីនេះ គេរងចាំមើល តុលាការខេត្តកំពង់ចាមរកឃើញកំហុសលោកឧកញ៉ាឬទេ?
គួបញ្ជាក់ថា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២ខែមីនា ឆ្នាំ ២០២៤នេះ ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់វឌ្ឍនភាពនៃការកាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។ ក្នុងឱកាសនោះ អភិបាលខេត្តបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នបាន និងកំពុងអនុវត្តនូវវិធានការរបស់រដ្ឋបាលខេត្ត ដោយធ្វើការកាយយកថ្មចេញពីផ្ទៃទន្លេ បានលទ្ធផល ៧០% ហើយបច្ចុប្បន្នម្ចាស់ដីកំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់ ១០០% នៅក្នុងរយៈពេល ១០ថ្ងៃទៀត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299