បុរសម្នាក់ បើករថយន្តឡិចស៊ីសRX-300 មួយគ្រឿងបោះពួយលឿនជ្រុលទៅបុកបង្គោលភ្លើង១ដើមរាបដល់ដីនិងរថយន្ត២ គ្រឿងចតស្ងៀម ស្លាកយីហោមួយផ្ទាំង រួមនិងម៉ូតូ១មួយគ្រឿងនិងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាត និងធ្វើឲ្យបុរស២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះវេរលុយ មួយកន្លែង ជិតនិងវត្តចក្រអង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយប់រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕