ខេត្តកំពង់ចាម÷បន្ទាប់ពីផ្ទុះករណី លោកឧកញ៉ាអ៊ាងចាក់ថ្មព័ទ្ធទន្លេមេគង្គស្រាប់តែលិចករណីឧកញ៉ានួន រិទ្ធីរៀបចំធ្វើផ្ទះជូនអ្នកម្ដាយ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរនោះមួយករណីទៀត។ ឆ្លើយតបចំពោះករណី នេះឧកញ៉ាអចលនទ្រព្យ នួន រិទ្ធី អះអាងថា មានការយល់ច្រឡំខ្លះចំពោះដំណើរការ នៃការសាងសង់ផ្ទះជូនអ្នកម្ដាយរបស់លោក។ លោកថ្លែងថា មិនមានការចាក់ដីរំលោភយកផ្ទៃទន្លេ(ខ្ពប)នោះទេ។
លោកឧកញ៉ានួន រិទ្ធី ដែលភរិយាមានស្រុកកំណើតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ មានប្រសាសន៍ថា ករណីសង់លំនៅដ្ឋានជូនអ្នកម្ដាយនោះគឺសង់នៅលើដីកេរ មរតក ដែលម្ដាយរបស់លោក ក៏ដូចជាអ្នកភូមិជាទូទៅ នៅតំបន់នោះតែងតែធ្វើយ៉ាងដូច្នេះ។ ជាងនេះទៅទៀត ការសង់លំនៅឋាននោះ ពិតជាមិន បានរំលោភផ្ទៃទន្លេអ្វីទេ។ ប៉ុន្តែថែមទាំងបានជួយសម្រួលដល់ដំណើរការសម្រាកប្រជាពលរដ្ឋក្នុងសហគមន៍ នៅពេលមានពិធី បុណ្យអុំទូកជាដើមផង។ លោកឧកញ៉ាបានបន្តថា “វាជាដីគេអា ករ របស់ម្ដាយខ្ញុំហើយអ្នកភូមិផ្សេងទៀត ក៏មានដីបែបនេះដូចគ្នា”។ លោកបញ្ជាក់ថា មិនបានចាក់ដីចូលទន្លេនោះទេ ដោយគ្រាន់តែចាក់សសរដើម្បីជួយសម្រួលចរន្តទឹក។
លោកឧកញ៉ា អចលនទ្រព្យរូបនេះបានមើលឃើញថា អ្វីដែលកំពុងបានធ្វើគឺមិនខុសច្បាប់នោះឡើយ។ មិនតែ ប៉ុណ្ណោះគឺវាបានរួមចំណែកក្នុងសហគមន៍ដើម្បីសម្រួលដល់ការងារផ្សេងៗជាពិសេសសម្រាប់ពេលមានបុណ្យទានម្ដងម្កាល។ ការថ្លែងយ៉ាងដូច្នេះទំនង ជាសំដៅទៅ លើការជួយកសាងសាលាឆទាន នៅក្នុងឃុំព្រែកដំបូកដែលលោកឧកញ៉ា និងបន្តជួយស្ថាបនាឲ្យរួចរាល់នៅក្បែរលំនៅដ្ឋានរបស់អ្នកមានគុណ។
អ្នកភូមិនៅទីនោះនិយាយថា ជាធម្មតាប្រជាពលរដ្ឋតែង តែសង់លំនៅឋាននៅលើកដីគេមរតក ច្រើនដំណរមកហើយនោះ។ គេមើលឃើញថា ដំណើរការសាងសង់លំនៅឋាន ជូនអ្នកម្ដាយរបស់ឧកញ៉ានួន រិទ្ធី ដូចជាមិនមានអ្វីខុសច្បាប់ និងជាឧបសគ្គដល់ដំណើរការចរន្តទឹកហូរអ្វីនោះឡើយ។ យ៉ាងណាក៏ដោយអ្នកភូមិ ក៏ដូចជាប្រជាពលរដ្ឋ សំណូមពរឲ្យមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីស្ថាប័នច្បាប់ជំនាញ ជៀសវាងមានហានិភ័យទៅថ្ងៃក្រោយ។
លោកឧកញ៉ា នួន រិទ្ធីមានប្រសាសន៍ថា មិនមែនជាការធ្វើផ្ទះលំហែអ្វីទេ ពីព្រោះលោកក៏មិនមានពេលវេលាសម្រាប់លំហែនោះដែរ។ ប៉ុន្តែវាគ្រាន់តែជាការបំពេញបំណងប្រាថ្នារបស់អ្នកម្ដាយដែលមានវ័យចាស់ទៅហើយនោះតែប៉ុណ្ណោះ។ ដូច្នេះពិតណាស់ថា មិនមែនជាការ រំលោភបំពានចូលផ្ទៃទន្លេ ដូចមជ្ឈដ្ឋានមួយចំនួនយល់ច្រឡំនោះទេ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299