កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ។
លក្ខណៈបច្ចេកទេសនាវានេះ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក ៤ ៦៥០តោន បណ្ដោយ ១៥០ម៉ែត្រ ទទឹង ១៦,៤ម៉ែត្រជម្រៅទឹក ៧,៥ម៉ែត្រ មាននាវិកសរុប ចំនួន ២៦០នាក់ មានមេបញ្ជាការគឺ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។
នាវាមួយទៀតមាន ឈ្មោះ DD-114 SUZUNAMI ទម្ងន់ ៤៦៥០តោន បណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៥,៣ម៉ែត្រ មាននាវិកសរុប ចំនួន ១៧៥នាក់ និងមេបញ្ជាការគឺ លោកវរនាវីទោ គីណូហ្សីតា យូតាកា។
គួរឱ្យដឹងដែរថា កងស្វ័យការពារជើងទឹកជប៉ុននឹងធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤៕