ខេត្តតាកែវ ៖ មកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណបានម្ចាស់រថយន្តហ្វតមួយគ្រឿងដែលបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកកោះអណ្តែត។
ករណីគ្រោះថ្នាក់ចរាចរនេះ សាក្សីនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា កើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង២១និង១០នាទីយប់នៅភូមិស្រែបឹង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បង្កឡើងដោយរថយន្តហ្វតពីរបាំងកន្លះមួយគ្រឿងពាក់ស្លាកលេខ2 BQ 3980 ភ្នំពេញ បានបុកជាមួយម៉ូតូមួយគ្រឿងប្លោងចូលផ្ទះអ្នកភូមិបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុជនបង្កដែលគេស្គាល់ថា ជាម្ចាស់គ្លីនិកមួយកន្លែងនៅឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានរត់គេចខ្លួនបាត់ មិនចូលខ្លួនទទួលខុសត្រូវ ជាហេតុធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ស្រែករកភាពយុត្តិធម៌ព្រោះមកដល់ពេលនេះ នៅមិនទាន់បានទទួលនូវពន្លឺយុត្តិធម៌នៅឡើយទេ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299