សង្គម

អតីតចោរឆក់ដ៏សកម្មក្លាយមកជាមន្ត្រីនគរបាលព្រំដែនគោក៧០១ ដោយសារមានឪពុកជាស្នងការរងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ ប្រភពពីសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ចាន់ សុភ័ក្ត្រ បច្ចុប្បន្នជាមន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនដែនគោក៧០១ កាលពីកំឡុងឆ្នាំ២០១៣ ត្រូវបានតុលាការសម្រេចផ្ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ អនុវត្តទោសនៅក្នុងពន្ធនាគារនិងព្យួរឲ្យនៅក្រៅឃុំ ពាក់ព័ន្ធក្នុងករណីឆក់កាបូប មានស្ថានទម្ងន់ទោស។ ប៉ុន្តែឥឡូវបុរសខាងលើនេះ បានក្លាយខ្លួនទៅជាមន្ត្រីនគរបាលដ៏មានកិត្តិយសម្នាក់ប្រចាំ ការនៅព្រំដែនគោក៧០១។ វត្តមានរបស់បុរសខាងលើក្នុងតួនាទីជាសមត្ថកិច្ចនេះ ញ៉ាំងឲ្យមានការភ្ញាក់ហើយជាទូទៅចំពោះមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តទាំងមូល។

ប្រជាពលរដ្ឋជាទូទៅក្នុងខេត្តស្ទឹងត្រែង នាកំឡុងឆ្នាំ២០១៣ ម្នាក់ៗមានការភិតភ័យ ព្រួយបារម្ភយ៉ាងខ្លាំង ខណៈកំឡុងឆ្នាំនោះ គឺកក្រើក គ្រាកើតមានករណីឆក់ប្លន់សកម្មដ៏គួរឲ្យខ្លាច ដោយមានមេក្លោងចាត់តាំងមុនពេលចេញធ្វើសកម្មភាព តែក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបបានដែលជាមេក្រុមចាត់តាំងម្នាក់ ។ ក្រោយការបង្ក្រាបរបស់សមត្ថកិច្ច គេសង្កេតឃើញថា សកម្មភាពឆក់,ប្លន់នៅខេត្តស្ទឹងត្រែងហាក់ដូចជាថមថយបន្តិច។ សមត្ថកិច្ចបានចាប់ខ្លួនបុរសជាមេខ្លោង ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងអបអរសាទរយ៉ាងខ្លាំង។

តាមប្រភពសមត្ថកិច្ចដដែលបន្តថា បុគ្គលឈ្មោះចាន់ សុភ័ក្ត្រ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោយ១ ថ្ងៃ បន្ទាប់បានចេញធ្វើសកម្មភាពឆក់កាបូបអ្នកធ្វើដំណើរបានដោយសុវត្ថិភាព នៅថ្ងៃទី៥ មិថុនាឆ្នាំ២០១៣ ។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែងបាននាំជនសង្ស័យ ឈ្មោះចាន់ សុភ័ក្ត្រ ទៅបង្ហាញទីតាំងដែលខ្លួនយកសំណាកវត្ថុតាងឆក់ពីជនរងគ្រោះទៅប្លុង ចោលស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មានមួយទៀតពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដោយសុំមិនឱ្យបញ្ចេញឈ្មោះដឹងថា អង្គភាពកងរាជអាវុធហត្ថធ្លាប់បានបដិសេធក្នុងការជ្រើសរើសបុរសខាងលើនេះចូលបម្រើការងារក្របខ័ណ្ឌយោធិនកងរាជអាវុធហត្ថដោយសារស្រាវជ្រាវទៅបុគ្គលនោះមានប្រវត្តិចាប់ខ្លួនពីកម្លាំងនគរបាលពាក់ព័ន្ធរឿង អាស្រូវបទល្មើស ក្រោយមកក៏ត្រូវបានចូលជាមន្ត្រីនគរបាលស្ងាត់ៗដោយពុំដឹងថា ចូលប្រឡងតាមក្រប ខ័ណ្ឌស្របច្បាប់ឬចូលបានតាមជើងខោនោះទេ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោក ចាន់ សុភ័ក្ត្រ មានឋានៈអនុសេនីយ៍ត្រី នៃ វរៈសេនាតូចនគរបាលការពារព្រំដែនដែនគោក៧០១ ជាកូនបង្កើតរបស់លោក ចាន់ សុផា ដែលបច្ចុប្បន្នជាស្នងការរងទទួលផែនវរៈសេនាតូចការពារព្រំដែនដែនគោក៧០១នេះតែម្ដង។ តើអគ្គ ស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ គួរបើក ការស៊ើបអង្កេតចំពោះវត្តមានរបស់លោកចាន់ សុភក្រ្តា ក្នុងតួនាទីជាកម្លាំងនគរបាលនៅខេត្តស្ទឹងត្រែងនោះដែរឬទេ? ពីព្រោះអតីតភាពរបស់គាត់ គ្រាន់តែជាចោរឆក់ដ៏សកម្មមួយរូបប៉ុណ្ណោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299