ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី ក្រើនរំលឹកយុវនារីកុំប្រើប្រាស់ទិវាបុណ្យនៃសេចក្តីស្រឡាញ់ប្រាស់ចាកប្រពៃណី

ក្រសួងកិច្ចការនារី បានក្រើនរំលឹកយុវជន ជាពិសេសយុវនារី កុំប្រើប្រាស់ទិវាបុណ្យនៃសេចក្តីស្រឡាញ់ប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បីប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

កន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន។

ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានក្ដីស្រឡាញ់នេះ។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូន កូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានាក្នុងសង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕