សង្គម

ក្រសួងធម្មការ និងសាសនា ចុះណែនាំគ្រូបារមី ឈប់បង្ហោះវីដេអូពាក់ព័ន្ធបារមី និងមន្តអាគម​នៅ​លើបណ្តាញ​សង្គម

ក្រសួងធម្មការ និង​សាសនា នៅថ្ងៃនេះ បានចុះធ្វើការ​ណែនាំធ្វើ​កិច្ច​សន្យា​ជាមួយ​គ្រូបារមីនានា ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហោះវីដេអូ​ពាក់ព័ន្ធនឹងមន្តអាគម និង​ក៏​ដូជាគ្រូបារមី​នៅ​លើ​បណ្តាញ​សង្គម​តទៅទៀត។

ក្នុងកិច្ចសន្យា​ផ្សេងៗ​ពីគ្នា គ្រូបារមីទាំងអស់ សុទ្ធសឹងតែបានសន្យា​ថា នឹង​លែង​ធ្វើ​សកម្មភាព​បង្ហោះវិដេអូពាក់ព័ន្ធនឹង​បារមី ព្រមទាំងមន្តអាគមតទៅទៀតហើយនៅលើបណ្តាញសង្គម ដោយ​ជាមួយ​គ្នា ក៏​នឹងយល់ព្រម​លុបវីដេអូ​ចាស់ៗ​នៅ​លើ​បណ្តាញសង្គមផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕