អ្នកតាមដានកម្មវិធីលំដាប់ថ្នាក់ពិភពលោក I Am A Singer Cambodia រដូវកាលទី២ ប្រហែលជាបានជ្រាបរួចមកហើយថា អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីឆ្នើមបានជំពប់ជើងដួលទាំងជំហរនៅលើឆាកគ្រាកំពុងផ្សាយផ្ទាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០។ មកទល់ពេលនេះ តើស្ថានភាពរបស់នាងយ៉ាងម៉េចហើយ?
បើតាមការបញ្ជាក់របស់នាង ស្ថានភាពនាងពេលនេះគឺមិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។
គួរបញ្ជាក់ឱ្យដឹងថា កម្មវិធី I Am A Singer Cambodia រដូវកាលទី២ បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ដោយម្ចាស់ជ័យលាភីបានលើកញ្ញា វី ឌីណែត៕