ព័ត៌មានជាតិ

អ្នកជំនាញ​ ណែនាំឱ្យ​កុំចុចតំណរភ្ជាប់ក្លែងក្លាយដែលជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ

នាយក​ដ្ឋាន​ប្រឆាំងនឹង​បទល្មើស​បច្ចេកវិទ្យា​ ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ ព័ត៌មានក្លែងក្លាយ​ ដោយ​កុំចុចតំណរភ្ជាប់ក្លែងក្លាយប្រភេទនេះ ជាតំណរភ្ជាប់ដែលត្រូវបានជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕