កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនស្សយ័ម្នាក់ជាជនជាតិវៀតណាម ដែលបានលាក់ទុកក្រឡចាស់ៗ ដែលរកឃើញពីបាតសមុទ្រ សង្ស័យជាវត្ថុបុរាណ។
ការឃាត់ខ្លួនបានធ្វើឡើងនៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត។
ជនសង្សយ័ត្រូវបានបញ្ជាក់ថា មានឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម។
ប្រតិបត្តិការណ៍នោះ កម្លាំងបានដកហូតក្រឡទាំងតូច ធំចំនួន២៨១ មករក្សាទុក ហើយជនសង្ស័យត្រូវបាននាំយកទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕