សង្គម

ក្រសួងប្រកាសថា ស្រ្តីអង់គ្លេស​ដែលមាន​កូវីដ​១៩បានជាសះស្បើយ និង​ពុំ​មាន​ករណីឆ្លងថ្មីទេ

ក្រសួងសុខាភិបាលបានប្រកាស​នៅព្រឹក​ថ្ងៃទី២៨ ខែកញ្ញា នេះ​ថា មានអ្នក​ជា​សះស្បើយពី COVID-19 មួយនាក់នៅថ្ងៃ​នេះ ដែលជាស្ត្រី​ជនជាតិ​អង់គ្លេស ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។

ស្ត្រី​រូប​នោះ​មាន​អាស័យដ្ឋាន​ស្នាក់នៅ Apartment មួយ​កន្លែង​ក្នុង​សង្កាត់​បឹង​កក់ ២ រាជធានី​ភ្នំពេញ ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​អង់គ្លេស ហើយ​ឆ្លងកាត់​ប្រទេស​ហូឡង់ រួច​បាន​បន្ត​ជើ​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួង ​ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​វ័យ ៥៤ ឆ្នាំ​រូប​នោះ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្រោយ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៧៦ នាក់ (ស្ត្រី៥៤នាក់ និង​បុរស ២២១នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៥ នាក់ ក្នុង​នោះ​មាន​ ១ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប៕