ខេត្តកណ្តាល ៖ ទោះជាឱសានវាទត្រូវបានហួសកាល ពីដើមសប្តាហ៍នេះក៏ដោយ ក៏អាជ្ញាធរស្រុកកៀនស្វាយនៅតែមិនអាចចាត់វិធានការឱ្យម្ចាស់ស្ថានីយ៍ប្រេង ឥន្ធនៈគោរពតាមការប្រកាសរបស់ខ្លួននោះដែរ។ ទីបំផុតគឺអាជ្ញាធរស្រុកកៀនស្វាយ នៅតែមិនអាចឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ គោរពតាមអ្វីដែលជាវិធានការរបស់ខ្លួននោះឡើយ។ មានន័យថាលោកលូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយចាញ់ឥទ្ធិពលម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនោះហើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងបូរីផ្លាហ្សា ស្ថិតនៅ ក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រមាណជាង៣០គ្រួសារ មានការព្រួយបារម្ភ ខ្លាចឆេះផ្ទះសម្បែងដោយសាតែមានបុគ្គលឈ្មោះប៊ុន វិចិត្រ រស់ នៅក្នុងបូរីផ្លាហ្សាកៀនស្វាយបានលក់ប្រេងសាំង ដោយប្រើឧបករណ៌ ធុងសាំង ចល័ត អស់រយះពេលជាយូរឆ្នាំណាស់មកហើយ។ តាមលិខិតរបស់ប្រជាពលរដ្ឋភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយសុំអន្តរាគមន៍គណះគ្រប់គ្រង ក្នុងបុរីកៀនស្វាយផ្លាហ្សាលើបញ្ហាប្រជាពលរដ្ឋ១គ្រួសារ ដែលរស់នៅក្នុងបុរីកៀនស្វាយផ្លាហ្សា ផ្ទះលេខC១៧ ភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងតែប្រកបអាជីវកម្មលក់សាំង ដោយពុំមានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារ ដែលបង្កឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីខាងលើ។
យោងកំណត់ហេតុរបស់អាជ្ញាធរ ស្រុកកៀនស្វាយចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកកែវ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកលើកឡើងថា ដោយកិច្ចការនេះធុងចល័តសាំង ក្រសួងរ៉ែនិងថាមពល មិនអនុញ្ញាតឱ្យលក់ទៀតទេក្រសួងបានបិទការលក់សាំងដែលប្រើធុងចល័ត,ប្រើដប ឬប៊ីដុងនេះទៀតហើយ ក្រសួងបានណែនាំឱ្យអាជីវករ ដែលមានបំណងលក់សាំងរត់ទៅរកច្បាប់ ឱ្យអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមស្តង់ដារ។
ដោយឡែក លោកប៊ុន វិចិត្រ អ្នកលក់សាំងនៅក្នុងបូរីកៀនស្វាយ ផ្លាហ្សាលើកឡើងថា ខ្ញុំបានដាក់ពាក្យស្នើ សុំទៅបុរីដែរ មុននិងខ្ញុំទិញផ្ទះនេះ ខ្ញុំបានសួរទៅបុរីច្បាស់ណាស់ ព្រោះខ្ញុំជាអាជីវករ អ្នករកស៊ី ខ្ញុំត្រូវការរក ចំណូល បើមិនអាចរកស៊ីបានក៏ខ្ញុំមិនទិញបុរីនេះដែរ។
បើយោងតាមមតិ លោកឈុន សុជាតិ តំណាង បុរីកៀនស្វាយផ្លាហ្សា លើកឡើងថា ចំពោះសំណើលោកប៊ុន វិចិត្រ បានដាក់ពាក្យស្នើសុំលក់សាំង មកភាគីខាងបុរី តែខាងភាគីបុរី មិនអនុញ្ញាតឱ្យលក់,កិច្ចការនេះបុរីមិនអនុញ្ញាតឱ្យលក់នៅបុរីទេ។ លោកប៊ុន វិចិត្រ អ្នកលក់សាំង នៅក្នុងបុរីផ្លាហ្សា បានលើកឡើងទៀតថា ខ្ញុំផ្អាកលក់សាំងតាមការណែនាំ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនិងដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធដើម្បីបន្តអាជីវកម្មបានច្បាប់ត្រឹម ត្រូវ ទើបខ្ញុំបន្តអាជីវកម្មនេះ។
ពាក់ព័ន្ធនិងកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋ បាលសាលាស្រុកកៀនស្វាយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកឡូវ សុខសាន្ត អភិបាលស្រុក បាន
ជម្រាប លោកប៊ុន វិចិត្រ ម្ចាស់ផ្ទះលេខC១៧ ផ្លូវស្រឡៅ បុរីកៀនស្វាយផ្លាហ្សា ស្ថិតនៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយទាក់ទងនិងករណីលក់ប្រេងសាំង ប្រើធុងប្រេងឥន្ធះ ចល័តចំណុះប្រមាណ ៥០០លីត្រ ការ លក់ដូរនេះគឺខុសលក្ខណៈបច្ចេកទេស ដោយពុំមាន ច្បាប់អនុញ្ញាតនោះទេ និងធ្វើឱ្យមានផលប៉ះពាល់ និងបង្កហានិភ័យ ដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋនៅ ក្នុងបុរី ដែលអាចបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះជាយថាហេតុណាមួយកើតឡើង។
ករណីនេះកំលាំងគណះបញ្ជាបញ្ជាឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ធ្លាប់បានចុះណែនាំឱ្យផ្អាកសកម្មភាពលក់សាំងនេះ ចំនួន០២លើករួចមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ លោកប៊ុន វិចិត្រនៅតែបន្តសកម្មភាពលក់ដូរប្រេងឥន្ធនះដដែល ដោយមិនគោរពតាមការណែ នាំរបស់អាជ្ញាធរឡើយ។ ករណីនេះរដ្ឋបាលស្រុកកៀនស្វាយ ស្នើឱ្យលោកប៊ុន វិចិត្រ ចូលរួមសហការ និងរុះរើរយះពេល០៤ថ្ងៃជាកំហិត ដោយគិតចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២៣ នេះតទៅ។ ករណីដែលលោកមិន ព្រមអនុវត្ត តាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះធ្វើការរុះរើ ដោយខ្លួនឯង ហើយចំពោះការខូចខាត ឬបាត់បង់នោះ អាជ្ញាធរមិនទទួលខុសត្រូវឡើយ។
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ពលរដ្ឋជាង៣០ គ្រួសារ បានលើកឡើងថា អស់រយះពេលជិត ៣ខែមកហើយ នៃការជូនដំណឹងរបស់រដ្ឋបាល ស្រុកកៀនស្វាយ លោកប៊ុន វិចិត្រ នៅមិនទាន់អនុវត្ត តាមការជូនដំណឹង របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ នៅឡើយនោះទេ? សង្ស័យលោកប៊ុន វិចិត្រ អាចមានបារមីខ្លាំងពូកែធំ ជាងលោកឡូវ សុខសាន្ត អភិបាល ស្រុកកៀនស្វាយ ទៅទៀតផងក៏មិនដឹង។
ជុំវិញរឿងរ៉ាវខាងលើនេះលោក ឡូវ សុខសាន្ត អភិបាល ស្រុកកៀនស្វាយ បានឲ្យអ្នកសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះថា រដ្ឋបាលស្រុកកៀន ស្វាយបានធ្វើសេចក្តីជូនដំណឹងឲ្យការ៉ាស់នឹងឲ្យគាត់បិទ ម្តងទៅ២ដងហើយ ថ្ងៃនេះខ្ញុំចេញសេចក្តីជូន ដំណឹងម្តងទៀត ដោយដាក់ឱសានវា៉ទ បិទត្រឹមថ្ងៃច័ន្ទទី០៨ខែមករាឆ្នាំ២០២៤ បើគាត់មិនបិទទេ រដ្ឋបាលសាលាស្រុកកៀនស្វាយ លោកឡូវ សុខសាន្ត និងអនុវត្តន៍វិធានការ របស់រដ្ឋបាលស្រុកកៀនស្វាយ មិនធ្វើទាំងកំរោលទេ? អញ្ជឹងខ្ញុំនិងអនុវត្តន៍ តាមវិធីរដ្ឋបាល សូមមិនបាច់បារម្ភទេ។
លោកអភិបាលស្រុកបន្តថា រដ្ឋបាលស្រុកកៀនស្វាយ និងមានចំណាត់ ហើយ ថ្ងៃច័ន្ទនេះនឹងបិទឱសានវាទហើយ និងចាំមើលតើម្ចាស់ផ្ទះនិង គាត់ម៉េចទៀត ដោយ សារគាត់ផ្គើនដែរ គាត់មិនស្តាប់អាជ្ញាធរដែរ។ ចំពោះសំនួររបស់អ្នកសារព័ត៌មាន សួរថាបើដល់ថ្ងៃច័ន្ទនេះ ផុតឱសានវា៉ទ គាត់មិនស្ដាប់អាជ្ញាធរ នៅតែបន្តបើកលក់ប្រេងឥន្ធនៈ បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច តើអាជ្ញាធរស្រុកគិតម៉េច? លោកឡូវ សុខសាន្ត បានថ្លែងថា បើចប់ឱសានវាទហើយ គាត់នៅតែបន្តលក់ប្រេងឥន្ធបន្តទៀត អាជ្ញាធរស្រុកនឹងអនុវត្តហើយ និងចាំឱ្យអ្នកសារព័ត៌មានចាំមើលទៅ។
រហូតមកដល់ពេលនេះគឺថ្ងៃទី៩ខែមករា ទៅហើយ មិន ឃើញអាជ្ញាធរស្រុកកៀនស្វាយចាត់វិធានការយ៉ាងណាទៅលើម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ មានន័យថា រដ្ឋ បាលស្រុកកៀនស្វាយបានដកថយ,ដែលជាការដកថយតាមយុទ្ធសាស្ត្រ,ថយរហូតដល់ជាន់លាមកខ្លួនឯង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299