សង្គម

ពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩- ៧មករា ២០២៤)គឺជាថ្ងៃកំណើតទី២!!!

ភ្នំពេញ៖ថ្ងៃអាទិត្យ១១រោច ខែមិគសិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកសរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពនិងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបានប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩- ៧មករា ២០២៤)គឺជាថ្ងៃកំណើតទី២ នៅទីស្នាក់ការកណ្តាលសមាគមសារព័ត៌មានសុក្រឹតស្ថិតក្នុងបុរី 598 ជីបម៉ុងភូមិខ១ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសអបអរសាទរនោះដែរលោក សរ ដារា បានមានប្រសាសន៍ថាសហភាពសហជីពការងារសន្តិភាពមានសហព័ន្ធសហជីពចំនួន៧ និងសមាគមអាជីវករក្រៅប្រព័ន្ធចំនួន៤ លោកប្រធានបានបន្តថាលោកនឹងចុះ អនុស្សារណៈយោគយល់រវាងគ្នានឹងគ្នាជាមួយសមាគមសារព័ត៌មានសុក្រឹតជាដៃគូចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

នាឱកាសនោះដែរលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតមានប្រសាសន៍ថ្លែងថាថ្ងៃនេះគឺជាថ្ងៃដ៏ល្អប្រពៃជាថ្ងៃកំណើតទី២ របស់ពួកយើងទាំងអស់គ្នាលោកប្រធានបន្តថាបើគ្មានសម្ដេចតេជោ ហ៊ុន សែន  ជាប្រមុខដឹកនាំទេពួកយើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរហើយក៏មិនបានមកជួបជុំគ្នាអាហារសាមគ្គីរួមគ្នាថ្ងៃនេះដែរ។

ឆ្លៀតឱកាសនោះដែរលោកប្រធានសមាគម បានមានប្រសាសន៍ជំនួយស្មារតីទៅដល់ថ្នាក់ដឹកនាំគណៈកម្មការនិងសមាជិកសមាជិកានៃសមាគមសារព័ត៌មានសក្រឹតទាំងអស់ឲ្យចេះសាមគ្គីភាពនិងរក្សាសេចក្តីថ្លៃថ្នូរជាពិសេសរាល់ការធ្វើព័ត៌មានដោយគោរពវិជ្ជាជីវៈឲ្យបានត្រឹមត្រូវនិងមានប្រភពច្បាស់លាស់ជៀសវាងបងប្អូនផ្សាយចេញទៅធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសអ្នកដទៃងាយនិងរងពាក្យបណ្ដឹងសូមបងប្អូនដែលជាចាងហ្វាងទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ននិងការចុះផ្សាយសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់និងគោរពទៅតាមលក្ខន្តកៈដែលបានចុះបញ្ជីរទទួលស្គាល់ពីក្រសួងព័ត៌មានឲ្យបានត្រឹមត្រូវ។

ជាចុងក្រោយលោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាព និងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតមានប្រសាសន៍លើកអំពីគុណតម្លៃនៃសន្តិភាព និងការលះបង់អាយុជីវិតរបស់ប្រមុខដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពដែលលោកបានបូជាអាយុជីវិត សាច់ស្រស់ឈាម ស្រស់ ជូនជាតិ និងប្រជាជនកម្ពុជាលោកប្រធានទាំងពីរមានប្រសាសន៍សង្កត់យ៉ាងធ្ងន់ថាបើគ្មានសម្ដេចតេជោ ហ៊ុន សែន  ក៏គ្មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ គ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។

តាំងនាមជាស្ថាបនិកនៃសហភាពសហជីពការងារសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹតយើងខ្ញុំទាំងអស់គ្នាអបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩- ៧មករា ២០២៤)គឺជាថ្ងៃកំណើតទី២៖យើងខ្ញុំទាំងអស់គ្នា(សូមអរគុណសន្តិភាព និងដឹងគុណសន្តិភាព)និងជូនពរទៅដល់សមាជិកសហភាពសហជីពការងារសន្តិភាពនិងសមាគមអាជីវករក្រៅប្រព័ន្ធព្រមទាំងសមាជិកសមាជិកាសមាគមសារព័ត៌មានសុក្រឹតទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនរីកចម្រើនក្នុងវិស័យការងារទាំងវិស័យព័ត៌មានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង និងពិសាអាហារសាមគ្គីដើម្បីយល់ចិត្តគ្នារវាងនឹងគ្នាហើយក៏បញ្ចប់កម្មវិធីដោយមានភាពយ៉ាងរលូនភាពសប្បាយរីករាយក្រៃលែង។