ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងបូរីផ្លាហ្រ្សា ស្ថិតនៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រមាណជាង៣០គ្រួសារ មានការព្រួយបារម្ភ ខ្លាចឆេះផ្ទះសម្បែង របស់ពួកគាត់ ដោយសាតែមានបុគ្គលឈ្មោះសុខ វណ្ណារី រស់នៅក្នុងបូរីផ្លាហ្សាកៀនស្វាយ បានលក់ប្រេងសាំង ដោយប្រើឧបករណ៌ ធុងសាំង ចល័ត អស់រយះពេលជាយូរឆ្នាំណាស់មកហើយ ដោយប្រជាពលរដ្ឋរស់នៅទាំងព្រួយបារម្ភនិងការភិតភ័យរាល់ ខ្លាចមានហានិភ័យអាក្រក់ណាមួយកើតឡើង។
បើយោងតាមលិខិតស្នើសុំអន្តរាគម៌ របស់ប្រជាពលរដ្ឋភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសុំកិច្ចអន្តរាគមន៌ គណះគ្រប់គ្រងក្នុងបុរីកៀនស្វាយផ្លាហ្សា ដើម្បីសូមកិច្ចអន្តរាគន៌ លើបញ្ហាប្រជាពលរដ្ឋមួយគ្រួសារ ដែលរស់នៅក្នុងបុរីកៀនស្វាយផ្លាហ្សា មានផ្ទះលេខC១៧ ភូមិ ភូមិធំ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងតែប្រកបអាជីវកម្មលក់សាំង ដោយពុំមានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដារ ដែលបង្ករឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីជាមួយគ្រួសារខាងលើ។
ពាក់ព័ន្ធនិងការលក់សាំងខាងលើនេះ យោងកំណត់ហេតុ របស់អាជ្ញាធរ ស្រុកកៀនស្វាយ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ លោកកែវ សេង ប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៌សហគមន៌ស្រុក លោកកែវ សេង បានលើឡើងថា ដោយកិច្ចការនេះធុងចល័ត សាំង ក្រសួងរ៉ែ និងថាមពល មិនអនុញ្ញាត ឱ្យលក់ទៀតទេ ក្រសួងបានបិទការលក់សាំងដែលប្រើធុងចល័ត ប្រើដប ឬការដុងនេះទៀតហើយ ក្រសួងបានណែនាំឱ្យអាជីវករ ដែលមានបំណងលក់សាំងរត់ទៅរកច្បាប់ ឱ្យអនុវត្តត្រឹមត្រូវតាមលក្ខណបច្ចេកទេស និងតាមស្តង់ដារ។
ដោយឡែក លោកប៊ុន វិចិត្រ អ្នកលក់សាំង នៅក្នុងបូរីកៀនស្វាយ ផ្លាហ្សា បានលើកឡើងថា ខ្ញុំបានដាក់ពាក្យស្នើសុំ ទៅបុរីដែរ មុននិងខ្ញុំទិញផ្ទះនេះ ខ្ញុំបានសួរទៅបុរីច្បាស់ណាស់ ព្រោះខ្ញុំជាអាជីវករ អ្នករកស៊ី ខ្ញុំត្រូវការរកចំណូល បើមិនអាចរកស៊ីបាន ក៌ខ្ញុំមិនទិញបុរីនេះដែរ។បើយោងតាមមតិ លោកឈុន សុជាតិ តំណាង បុរីកៀនស្វាយផ្លាហ្សា បានលើកឡើងថា ចំពោះសំណើ លោកប៊ុន វិចិត្រ បានដាក់ពាក្យស្នើសុំលក់សាំង មកភាគីខាងបុរី តែខាងភាគីបុរី មិនអនុញ្ញាតឱ្យលក់ កិច្ចការនេះបុរីមិនអនុញ្ញាតឱ្យលក់នៅបុរីទេ។ លោកប៊ុន វិចិត្រ អ្នកលក់សាំង នៅក្នុងបុរីផ្លាហ្សា បានលើកឡើងទៀតថា ខ្ញុំផ្អាកលក់សាំងតាមការណែនាំ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនិងដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធដើម្បីបន្តអាជីវកម្មបានច្បាប់ត្រឹមត្រូវ ទើបខ្ញុំបន្តអាជីវកម្មនេះ។
ពាក់ព័ន្ធនិងក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋបាលសាលាស្រុកកៀនស្វាយ ចុះថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៣ លោកឡូវ សុខសាន្ត បានជម្រាបមកលោកប៊ុន វិចិត្រ ម្ចាស់ផ្ទះលេខC១៧ ផ្លូវស្រឡៅ បុរីកៀនស្វាយផ្លាហ្សា ស្ថិតនៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទាក់ទងនិងករណីលក់ប្រេងសាំង ប្រើធុងប្រេងឥន្ធះ ចល័តចំណុះប្រមាណ ៥០០លីត្រ ការលក់ដូរនេះ ខុសលក្ខណបច្ចេកទេស ដោយពុំមានច្បាប់អនុញ្ញាតនោះទេ និងធ្វើឱ្យមានផលប៉ះពាល់ និងបង្កហានិភ័យ ដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋនៅក្នុងបុរី ដែលអាចបណ្តាលឱ្យមានអគ្គិសភ័យឆាបឆេះជាយថាហេតុណាមួយកើតឡើង។
ករណីនេះកំលាំងគណះបញ្ជាបញ្ជាឯកភាពរដ្ឋបាលសាលាស្រុកកៀនស្វាយ ធ្លាប់បានចុះធ្វើការណែនាំឱ្យផ្អាកសកម្មភាពលក់សាំងនេះ ចំនួន០២លើករួចមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ លោកនៅតែបន្តសកម្មភាពលក់ដូរប្រេងឥន្ធនះដដែល ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរឡើយ។ករណីនេះរដ្ឋបាលសាលាស្រុកកៀនស្វាយ ស្នើឱ្យលោកប៊ុន វិចិត្រ ចូលរួមសហការ និងធ្វើការរុះរើរយះពេល០៤ថ្ងៃជាកំហិត ដោយគិតចាប់ពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៣ នេះតទៅ។ករណីដែលលោក មិនព្រមអនុវត្ត តាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះធ្វើការរុះរើ ដោយខ្លួនឯង ហើយចំពោះការខូចខាត ឬបាត់បង់នោះ អាជ្ញាធរមិនទទួលខុសត្រូវឡើយ។
ដោយឡែកនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២៤ ពលរដ្ឋជាង៣០គ្រួសារ បានលើកឡើងថា អស់រយះពេលជិត៣ខែមកហើយ នៃការជូនដំណឹងរបស់រដ្ឋបាលសាលាស្រុកកៀនស្វាយ លោកប៊ុន វិចិត្រ នៅមិនទាន់អនុវត្ត តាមការជូនដំណឹង របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ នៅឡើយនោះទេ? សង្ស័យលោកប៊ុន វិចិត្រ អាចមានបារមីខ្លាំងពូកែធំជាងលោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ទៅទៀតផងក៌មិនដឹង។
ជុំវិញរឿងរ៉ាវខាងលើនេះលោក លូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានអោយអ្នកសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះថា រដ្ឋបាលសាលាស្រុកកៀនស្វាយបានធ្វើសេចក្តីជូនដំណឹង អោយការ៉ាស់នឹងអោយគាត់បិទ ម្តងទៅ២ដងហើយ ថ្ងៃនេះខ្ញុំចេញសេចក្តីជូនដំណឹងម្តងទៀត ដោយដាក់ឱសានវា៉ទ បិទត្រឹមថ្ងៃច័ន្ទទី០៨ខែមករាឆ្នាំ២០២៤ បើគាត់មិនបិទទេ រដ្ឋបាលសាលាស្រុកកៀនស្វាយ លោកឡូវ សុខសាន្ត និងអនុវត្តន៍វិធានការ របស់រដ្ឋបាលស្រុកកៀនស្វាយ មិនធ្វើទាំងកំរោលទេ? អញ្ជឹងខ្ញុំនិងអនុវត្តន៍ តាមវិធីរដ្ឋបាល សូមមិនបាច់បារម្ភទេ
រដ្ឋបាលសាលាស្រុកកៀនស្វាយ និងមានចំណាត់ ហើយ ថ្ងៃច័ន្ទនេះនិងបិទឱសានវា៉ទហើយ និងចាំមើលតើម្ចាស់ផ្ទះនិង គាត់ម៉េចទៀត ដោយសារគាត់ផ្គើនដែរ គាត់មិនស្តាប់អាជ្ញាធរដែរ។ ចំពោះសំនួររបស់អ្នកសារព័ត៌មាន សួរថាបើដល់ថ្ងៃច័ន្ទនេះ ផុតឱសានវា៉ទ គាត់មិនស្ដាប់អាជ្ញាធរ នៅតែបន្តបើកលក់ប្រេងឥន្ធនៈ បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច តើអាជ្ញាធរស្រុកគិតម៉េច? លោកឡូវ សុខសាន្ត បានថ្លែងថា បើចប់ឱសានវា៉ទហើយ គាត់នៅតែបន្តលក់ប្រេងឥន្ធបន្តទៀត អាជ្ញាធរស្រុកនិងអនុវត្តហើយ និងចាំឱ្យអ្នកសារព័ត៌មានចាំមើលទៅ។
ពាក់ព័ន្ធនិងករណីខាងលើនេះ បើមិនមានប្រសិទ្ធនោះទេ?ប្រជាពលរដ្ឋជាង៣០គ្រួសារ បានសំណូមពរដល់ឯកឧត្តមគង់ សោភណ្ឌ អភិបាលខេត្តកណ្តាល ពិសេស ឯកឧត្តម កែវរតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាជួយចាត់វិធានការ និងជួយបីទទីតាំង លក់ប្រេងឥន្ធនះខាងលើនេះ ជូនពួកគាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យពួកគាត់រស់នៅក្នុងបុរីកៀនស្វាយ(ផ្លាហ្សា)ប្រកបដោយសុខសាន និងមានសុវត្ថភាព។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299