សង្គម

អ្នកនាំពាក្យថា ករណីចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង ជាការភាន់ច្រឡំ

លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ប្រាប់ឲ្យដឹងថា ករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង គឺជាការភាន់ច្រឡំ ។

បើតាមលោកអភិបាលរងខេត្តថា នេះគ្រាន់តែជាការភាន់ច្រឡំមួយតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបត្រូវបានវិលត្រឡប់ មកវិញហេីយ ។

កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទៅឃាតខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនៅសាលាក្រុងកែប ៕